រលកសមុទ្រអឌ្ឍគោលខាងត្បូងបំបែកឯតទគ្គកម្មជារលកសមុទ្រខ្ពស់បំផុតលើលោក

រលកបិសាចដ៏ធំសម្បើមមួយបានបំបែកនូវកំណត់ត្រាពិភពលោក ជារលកយក្សដ៏ធំបំផុតនៅក្នុងអឌ្ឍគោល​ខាង​ត្បូង។

រលកកំណត់ត្រានេះមានកម្ពស់ ២៣,៨ម៉ែត្រ ហើយបានបោកបក់នៅក្នុងតំបន់កោះ Campbell Island នៅក្បែរឆ្នេរ​ភាគខាងត្បូងប្រទេសនូវែលសេឡង់។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមនូវែលសែឡង់បានលើកឡើង។

អ្នកជំនាញខាងមហាសមុទ្រលោក Tom Durrant បាននិយាយថា "វាពិតជាព្រឹត្តិការណ៍ដ៏រំភើបមួ​យ ហើយវាគឺជារលកដ៏ធំបំផុតដែលបានកត់ត្រាទុកនៅអឌ្ឍគោល​ខាង​ត្បូង"៕


adverise with khmeread