ក្លឹប Atletico Madrid គ្រោងនឹងដាក់សំណើផ្ទេរខ្សែប្រយុទ្ធ Sergio Aguero ពី Man City នៅរដូវក្តៅនេះ

        មាន​ពាក្យចចាមអារ៉ាមបានលើកឡើងថា ក្លឹប Atletico Madrid គ្រោងនឹងតេស្តពីភាពស្មោះត្រង់និង​ទំនាក់ទំនង​រវាងខ្សែប្រយុទ្ធ Sergio Aguero ជាមួយនិង​គ្រូបង្វឹក Pep Guardiola នៅ​រដូវក្តៅ​នេះ។

        ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន​រូបនេះដែលឈាន​ចូល​វ័យ​៣០ឆ្នាំ​នៅ​ខែក្រោយនោះ យូរៗម្តងគឺតែងតែមាន​ការអាក់អន់ចិត្តចំពោះការសម្រេចចិត្ត​របស់​លោក Guardiola គឺ​ដោយសារតែមិនត្រូវ​បាន​ដាក់បញ្ចូលខ្លួនទៅ​ក្នុងក្រុម​ជម្រើសសម្រាប់ការប្រកួតធំៗកាល​ពីដើមរដូវកាល​នេះ។

        Aguero បាន​ក្លាយជា​កីឡាករ​ដែលរកបាន​គ្រាប់​បាល់ច្រើនជាងគេនៅ​ក្លឹប​City ​ដោយ​រក​បាន​១៩៩​គ្រាប់ និងបាន​ទម្លាក់កីឡាករ​វ័យ​ក្មេង Gabriel Jesus ចេញពីជម្រើស​ដំបូង​របស់​លោក Guardiola។

        ទោះបីជាយ៉ាងណាក្លឹប Atletico Madrid ទំនងជា​ត្រៀម​នាំយក​ខ្សែប្រយុទ្ធ​បន្ថែម ខណៈពេល​ខ្សែប្រយុទ្ធ Fernado Torres និង Antoine Griezmann គ្រោងចាកចេញ។ ឱកាស​ផ្ទេរបែបនេះនឹងធ្វើ​ឲ្យ​ Aguero ពិបាក​សម្រេចចិត្ត។

        ប៉ុន្តែជារឿយៗ Aguero តែងតែអះអាងថា ខ្លួននឹងត្រឡប់ទៅក្លឹប Independiente នៅ​ប្រទេសអាហ្សង់ទីនវិញ នៅពេលណាខ្លួន​ចប់កិច្ច​សន្យា​លេងជាមួយពហុកីឡាដ្ឋាន Etihad Stadium នៅ​ឆ្នាំ​២០២០៕

adverise with khmeread