លោក Gareth Southgate គ្រោងដាក់ខ្សែបម្រើ Jack Wilshere ក្នុងក្រុមជម្រើសសម្រាប់ការប្រកួតវើលខាប់

        គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate មិន​ទាន់បដិសេធការ​ចូល​រួម​វើលខាប់​របស់​កីឡាករ Jack Wilshere នោះទេ ខណៈ​ពេល​លោក​ត្រៀម​​ប្រកាសឈ្មោះក្រុមជម្រើស​សម្រាប់​ចូល​រួម​ព្រឹត្តិការវើលខាប់នៅប្រទេសរុស្ស៊ី។

        Wilshere អាចនឹង​ត្រូវដាក់បញ្ចូលក្នុងក្រុមជម្រើស​បណ្តោះ​អាសន្ន​៣៥រូប​សម្រាប់​ព្រឹត្តិការណ៍នេះ ស្របពេល​លោក Southgate ក៏កំពុងពិចារណា​កោះហៅកីឡាករ Trent Alexander Arnold ផងដែរ។

        ក្តីសង្ឃឹមរបស់ Wilshere ក្នុងការចូល​រួម​ព្រឹត្តិការណ៍វើលខាប់ ហាក់ដូចជា​បាន​បញ្ចប់ បន្ទាប់ពីខ្សែបម្រើ​រូបនេះ​រងរបួស​ក្បាលជង្គង់ធ្ងន់ធ្ងរ​ហើយ​ត្រូវបាន​ដក​ចេញពីក្រុមជម្រើស​សម្រាប់​ជំនួបជាមួយក្រុមហូឡង់និង​អ៊ីតាលី។

        ប៉ុន្តែទម្រង់លេងរបស់​ Wilshere ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ​​ក្នុងប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែលធ្វើឲ្យ​លោក Southgate ត្រៀម​បញ្ចូល​ឈ្មោះកីឡាករ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​បណ្តោះ​អាសន្ន​ ដែល​ត្រូវ​ដាក់ជូន​ទៅ FIFA នៅ​ថ្ងៃត្រឹម​ថ្ងៃច័ន្ទ៕

adverise with khmeread