Gary Neville: Wayne Rooney គួរតែចាកចេញពី Everton ដើម្បីទទួលបានបទពិសោធថ្មី

អតីតកីឡាករ Gary Neville បាន​ទទួចឲ្យ​កីឡាករ​ Wayne Rooney ចាកចេញពីក្លឹប Everton ហើយផ្ទេរ​ទៅលេងនៅក្លឹប DC United ខណ: Rooney ​បាន​យល់ព្រមដើម្បី​ចូល​រួម​ជា​មួយ​ក្លឹបនៅ​ក្របខណ្ឌ​ MLS នៅ​ដំណាច់រដូវកាល​នេះ។

        ខ្សែប្រយុទ្ធ Everton រូបនេះបាន​ចូល​រួម​ជាមួយ​ក្លឹបវ័យកុមាររបស់ខ្លួន​កាល​ពីរដូវក្តៅ​ឆ្នាំ​មុន​ ប៉ុន្តែ​ទម្រង់លេងមិនសូវ​ស៊ីសង្វាក់ ជាអ្វីដែលគេហៅថា វាគ្រាន់តែជាយុទ្ធនាការ ដើម្បីបំភ្លេច​​ក្លឹប Everton ចោលប៉ុណ្ណោះ។

        បើទោះបីជា Rooney ចង់បន្ត​លេងជាមួយ Everton ប៉ុន្តែ​នឹងចាកចេញនៅរដូវក្តៅនេះ​ ប្រសិនបើ​លោក Sam Allardyce នៅដឹកនាំ​ក្រុមនេះបន្តទៀត។

        Neville ជឿថា ការផ្ទេរចេញគឺជា​រឿង​ល្អសម្រាប់ Rooney ខណៈពេល​កីឡាករ​រូបនេះឈាន​ដល់​ពេលបញ្ចប់​អាជីព​ដ៏អស្ចារ្យ​របស់ខ្លួន​ហើយ។ Neville បាននិយាយថា “ខ្ញុំគិតថា វាគឺរឿងល្អដែល​ Rooney បានត្រឡប់​ទៅ​ក្លឹប Everton វិញ ប៉ុន្តែវាហាក់ដូចជា​មិនដំណើរការល្អ​​ នៅពេល​គាត់ត្រឡប់ទៅ​វិញ​។ តាមការយល់ឃើញរបស់ខ្ញុំគឺថា ការដកពិសោធអ្វីដែល​ប្លែកពីមុន​គឺជា​រឿងល្អ​សម្រាប់គាត់។ គួរចាកចេញហើយសាកល្បងអ្វីដែល​ខុសប្លែក​ពីនេះ”។

Neville បន្តថា “គាត់មាន​វ័យ​៣០​ឆ្នាំហើយ​ ចឹងគាត់ត្រូវគិត​អំពី​រឿងនេះ។ ការដកបទពិសោធ​អ្វីដែលប្លែក វប្បធម៌ផ្សេង  បរិយាកាសផ្សេងនិងរៀនសូត្រអ្វីថ្មី មិនមែនជា​រឿងអាក្រក់ទេសម្រាប់គាត់”៕

adverise with khmeread