adverise with khmeread Index

វាយ​ប្លន់​យក​ម៉ូតូ​ពី​អ្នករត់​ម៉ូ​តី​បានសម្រេច​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ជា​អ្នករត់​ម្នាក់​បានសម្រេច កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២៥​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​របង​វត្ត​អង្គតា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ជាប់​ព្រុំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យក​ព្យាយាម​ជិះ​គេចខ្លួន​តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ស្រែកថា​ចោរ​ទើប​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នាំគ្នា​ព័ទ្ធចាប់​បាន​វាយ​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

    ជនរងគ្រោះ​ឈ្មោះ​ជិត វុទ្ធី  ភេទ​ប្រុស​អាយុ​៥០ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ម្តុំ​ព្រៃ​ស   សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ឡេង ហ៊ី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមុខរប​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ម្តុំ​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

   តា​មកា​រៀបរាប​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​រត់​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ​បន្ទាប់មក​រួប​គាត់​ក៏បាន​ហៅ​ម៉ូយ​មួយ​(​ជា​ជនសង្ស័យ​)​ដោយ​ឌុប​មក​ម្តុំវត្ត​អង្គ​តា​មិញ​ទៅមក​ក្នុងតម្លៃ​១​ម៉ឺន​រៀល​។ ខណៈ​ឌុប​មកដល់​ជនសង្ស័យ​ក៏បាន​រួប​គាត់​ឌុប​ទៅ​ម្តុំ​លូ​ប្រាំ​ទៀត​។​

    ជនរងគ្រោះ​បន្តថា បន្ទាប់ពី​ឌុប​ទៅដល់​លូ​ប្រាំង​ហើយ​ជនសង្ស័យ​បាន​ឲ្យ​គាត់​ឌុប​មក​ម្តុំ​វត្ត​អង្គ​តា​មិញ​វិញ​។ ខណៈ​ដឹក​មកដល់​ជនសង្ស័យ​ក៏បាន​ឲ្យ​គាត់​ឈប់​ចាំ​យក​ប្អូន​តិច​សិន​ហើយរួប​គាត់​ព្រម​ចាំ​។​

    មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​វាយ​ទៅលើ​រួប​គាត់​បណ្តាល​ឲ្យ​​បែកក្បាល​ហូ​ឈាម​ស្រោច​ខ្លួន​ទើប​យក​ម៉ូតូ​ជិះ​រត់គេចខ្លួន ។  ដោយ​ឃើញ​ដូចនេះ​រួប​គាត់​ក៏បានរត់តាម​ក្រោយ​បណ្តើរ​និង​ស្រែកថា​ចោរៗ​បណ្តើរ​ទើប​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​ង​នាំគ្នា​ព័ទ្ធ​ចាប់បាន​ភ្លាមៗ​និង​វៃ​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​សម​ត្កិ​ច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​។​

  ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​កសាង​សំណុំរឿង​ទៅ​អធិការ​ដោះស្រាយ​បន្ត​៕

adverise with khmeread

មតិយោបល់