សាហាវព្រៃផ្សៃ! រំលោភក្មេងស្រីអាយុ ១៦ ឆ្នាំហើយដុតសម្លាប់ចោលទាំងរស់...គ្រាន់តែជនរងគ្រោះនិយាយថា...

ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានគេចាប់រំលោភនិងដុតទាំងរស់ ដែលជាករណីទី ៣ ហើយនៃប្រភេទបទល្មើសបែបនេះនៅប្រទេសឥណ្ឌាក្នុងខែឧសភានេះ។ នេះបើយោងតាមកាសែត Daily Mail កាលពីថ្ងៃចន្ទ ទី១៤ ឧសភា។

ក្មេងជំទង់នេះបានស្លាប់ដោយសារតែរលាកភ្លើង បន្ទាប់ពីបុរសអាយុ ២៦ ឆ្នាំម្នាក់បានដុតលើនាង បន្ទាប់ពីនាងបាននិយាយថា នាងនឹងប្រាប់ក្រុមគ្រួសាររបស់នាងអំពីការចាប់រំលោភនេះ នៅក្នុងស្រុក Sagar រដ្ឋ Madhya Pradesh។

ក្មេងជំទង់២នាក់ផ្សេងទៀតក៏ជាជនរងគ្រោះនៃការវាយប្រហារស្រដៀងគ្នានេះដែរ កាលពីមួយសប្តាហ៍មុននៅរដ្ឋ Jharkhand។ ម្នាក់បានស្លាប់ ហើយម្នាក់ទៀតកំពុងតស៊ូដើម្បីជីវិតរបស់នាងនៅមន្ទីរពេទ្យ។

ប៉ូលិសនិយាយកាលពីថ្ងៃសុក្រថា ក្មេងស្រីជំទង់ចុងក្រោយបំផុតនេះ គឺកំពុងនៅផ្ទះនាងតែម្នាក់ឯង នៅពេលដែលនាងត្រូវបានគេចាប់រំលោភ រួចដុតសម្លាប់ចោលដើម្បីបំបាត់ភស្តុតាង។

មេប៉ូលិសស្រុក Sagar លោក Satyendra Kumar Shukla បាននិយាយថា "យើងបានចាប់ខ្លួនជនជាប់ចោទ ២ នាក់។ មួយក្នុងចំណោមនោះ គឺជាបងប្អូនជីដូនមួយរបស់ក្មេងស្រី ដែលជាអ្នកប្រាប់ទៅជនសង្ស័យសំខាន់ថា ក្មេងស្រីនេះនៅផ្ទះតែម្នាក់ឯង"។

លោក Satyendra Kumar Shukla បានប្រាប់ AFP ថា "ជនជាប់ចោទសំខាន់ គឺរៀបការជាមួយក្មេងស្រីម្នាក់"។

កាលពីសប្តាហ៍មុន បុរស ១៤ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ ត្រូវបានរំលោភ រួចដុតសម្លាប់ទាំងរស់នៅផ្ទះរបស់នាង ក្នុងរដ្ឋ Jharkhand។ ក្មេងស្រីនេះត្រូវបានចាប់ពង្រត់ពីផ្ទះ យកទៅរំលោភក្នុងព្រៃ នៅពេលគ្រួសារនាងកំពុងចូលរួមក្នុងពិធីមង្គលការរបស់គេ៕

adverise with khmeread