ប៉ូលិសប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ​ ៖ សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ​ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៤ ឧសភា ២០១៨ ម៉ោង១០ និង៣០ នាទីយប់។ 

​ប៉ូលិសនិយាយថា​  ១-ជនសង្ស័យឈ្មោះ ជិន ហ៊ាង ភេទ​ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុក ពោធ៌រៀង ខេត្តព្រៃវែង និង២-ជនសង្ស័យឈ្មោះ ចន្តា រក្សា ភេទ​ប្រុស ឆ្នាំកំណើត ១៣-០៤-២០០៤ ជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធ៌រៀង ខេត្តព្រៃវែង។

​ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿងម៉ាក Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១A ៧៨៣៧ និង
ទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokia ពណ៌ខ្មៅ។ 

​បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​​៕


 

adverise with khmeread