សមត្ថកិច្ចចម្រុះឃាត់មនុស្ស៣នាក់ជួញថ្នាំញៀននៅផ្ទះសំណាក់ភ្នំមាស

​ភ្នំពេញ​ ៖ ប៉ូលិស មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិស ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរៈសេនីយ៍ឯកយ៉េង ប៊ុន ណា នាយការិយាល័យនីតិវិធី បានចុះឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅផ្ទះសំណាក់ភ្នំមាស ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៤ ឧសភា ឆ្នាំ
២០១៨ ម៉ោង១០ និង២៥​នាទី។ 

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ តាំង ហាំងស្រ៊ាន់ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល,
២-ជនសង្ស័យឈ្មោះ ម៉ក់ ប្រុសភី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិកណ្តាលលើ ឃុំបន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និង
៣-ជនសង្ស័យឈ្មោះ សួន សាកល ភេទ​ប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​វត្ថុតាងដកហូតរួមមាន  ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុប១៦កញ្ចប់ (០៥កញ្ចប់ថង់ធំល្មមនិង១១ កញ្ចប់ថង់តូច), ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១កំប្លេ និង
ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងប្រគល់ជូន មន្ទីរប្រឆាំងគ្រឿងញៀនចាត់ការបន្ត៕


 

adverise with khmeread