ផ្លូវកោងខ្លាំងរថយន្តបើកលឿនបុកម៉ូតូស្លាប់មួយគ្រួសារ៤នាក់

​ឧត្តរមានជ័យ​ ៖​ ​មានកណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តតូច និងម៉ូតូ ក្នុងទិសដៅច្រាស់គ្នាពីកើតទៅលិច នៅលើកំណាត់ផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក ​សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់ (ស្រី ២ នាក់) នៅថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០១៨ វេលាម៉ោង​១២ និង៣០​នាទី​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ១- ឈ្មោះ អាន ទៀង ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី) រស់នៅភូមិ ស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង, ២- ឈ្មោះ អឹម សាវឺន ភេទស្រី អាយុ៣០ឆ្នាំ (ប្រពន្ធ), ៣- ឈ្មោះ ទៀង ស្រីនិច ភេទស្រី អាយុ១០ឆ្នាំ (កូន) និង៤- ឈ្មោះ ទៀង សត្រា ភេទប្រុសអាយុ ៥ឆ្នាំ(កូន)។

​ចំណែកអ្នកបើករថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២K ៦៤៦២ មានឈ្មោះ ឈ្មោះ ស្រីម វី ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។ ​មូលហេតុរថយន្តប្រើល្បឿន ស្ថានភាពផ្លូវកោងខ្លាំងចូលចំណែកផ្លូវម៉ូតូ, រថយន្ត និងម៉ូតូខូចខាតធ្ងន់។ 

​ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពទាំងអស់ឱ្យទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់រថយន្តបានចាត់ការតាមនីតិវិធី​៕


   

adverise with khmeread