នាងមិនព្រមទើបយកកែវស្រាភ្ញៀវវាយក្បាលពីក្រោយរងរបួស

​កំពង់ចាម ៖ ដោយមានកិច្ចសហការពីថៅកែខារ៉ាអូខេ ជាមួយអាជ្ញាធរសមត្ថកិច្ច ពាក់​ព័ន្ធនឹងករណីភ្ញៀវបង្កហិង្សាយកកែវស្រាវាយទៅលើក្បាលនារីបម្រើខារ៉ាអូខេ ខណៈមាន ជម្លោះពាក្យសម្តី  ដែលបានកើតឡើងកាលពីវេលាម៉ោង០០ និង១៥នាទី នៅចំណុច ខារ៉ាអូខេយីហោសុពណ៌គង្គា ក្រោយមកកម្លាំងប៉ូលិសក្រុងកំពង់ចាមបានចុះឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់​។

​អំពើ ហិង្សាខាងលើនេះបានកើតឡើងកាលពីអធ្រាត្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីតាំងក្នុងខារ៉ាអូខេ យីហោ សុពណ៌គង្គា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

​ម្ចាស់ហាងបានឱ្យដឹងថា នៅវេលាម៉ោងយប់ថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យបានចូលកម្សាន្តនៅហាងខារ៉ាអូខេរបស់ខ្លួន​។ លុះផឹកស្រវឹងបានមានជម្លោះជាមួយនារីបម្រើសេវា រហូតបានប្រើហិង្សា ដោយយកកែវស្រាវាយលើក្បាលពីខាងក្រោយបណ្តាលឱ្យរបួស​។ ​ឃើញមានអំពើហិង្សាកើតឡើងនៅក្នុងហាងយ៉ាងដូច្នេះ ក៏បានរាយ ការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ចាត់ការតាមច្បាប់​។

​ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលក្រុងកំពង់ចាមបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន ឡាលីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទហិង្សាដោយចេតនា (វាយនឹងកែវស្រា) លើជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទី៣ សង្កាត់វាល វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយ​។

​ជនសង្ស័យដែលបានយកកែវស្រាវាយនារីរងគ្រោះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនមក​កាន់ អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវីធី​៕ 

adverise with khmeread