ឃាត់បុរសយួនម្នាក់ជាមួយថ្នាំញៀន៦កញ្ចប់ធំ

​ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់យួនម្នាក់ជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់  នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៨ ​វេលាម៉ោង១២ និង៣០នាទីអធ្រាត្រនៅចំណុចផ្លូវជាតិលេខ៥ ​ក្រុមទី៥ ​ភូមិមិត្តភាព​ សង្កាត់-ខណ្ឌឫស្សីកែវ​។ 

​សមត្ថកិច្ចនិយាយថា​ ជនសង្ស័យ ឈ្មោះ ង្វៀង​ យ៉ាំងវ៉ាង ភេទប្រុស​ អាយុ៣១​ឆ្នាំ ​ជនជាតិយួន ​មានទីលំនៅផ្ទះជួល ​ផ្លូវលំក្រុមទី​២​ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ​មុខរបរ មិនពិតប្រាកដ​។ សម្ភារៈដកហូត​៖ ១-ម្សៅក្រាមសថ្លាចំនួន ០៦កញ្ចប់ធំ​, ២-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និង ៣- ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ស៊េរីឆ្នាំ២០១៧ ​ពណ៌ខ្មៅ ពាក់ស្នាកលេខ កំពង់ឆ្នាំង1G-7994។ 

​បច្ចុប្បន្នប៉ូលិស ផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងបន្តការស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕


 

adverise with khmeread