កម្លាំងអាវុធហត្ថរាជធានីបង្ក្រាបករណីគ្រឿងញៀនចាប់ខ្លួន២នាក់

ភ្នំពេញ​ ៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបា​នឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅចំណុចផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ ខណៈកម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌព្រែកព្នៅ មានការសង្ស័យ​​។
 
​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ ពួកគេទាំង ០២ នាក់រួមមាន៖​ ១-ឈ្មោះ ផាន សុភ័ក្ត ភេទប្រុស អាយុ​២៤ឆ្នាំ និង២-ឈ្មោះ សឿន រាជសី ហៅយក្ស ភេទប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកសំណង់រស់នៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នកកាន់គ្រឿងញៀន។

​បច្ចុប្បន្ន ពួកគេទាំង ០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread