ស្ត្រីម្នាក់កំពុងបើកឡានសុខៗឆេះឈុល, សមត្ថកិច្ចជួយពន្លត់ទាន់ពេល

បាត់ដំបង​ ៖ មានករណីឆេះរថយន្តម៉ាកនីសាន់ នៅថ្ងៃទី១៤ ឧសភា ២០១៨ វេលាម៉ោង១១ និង១៨នាទី នៅលើផ្លូវជាតិលេខ៥ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចជួយបាញ់ទឹកពន្លត់ទាន់ពេល។ 

​ប៉ូលិសនិយាយថា​ រថយន្តដែលឆេះម៉ាកនីសាន់ ស៊េរី២០០២ ពាក់ស្លាកលេខបាត់ដំបង 2B-1042 ម្ចាស់រថយន្តឈ្មោះ ង៉ែត ស្រីលិញ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង។ មូលហេតុឆ្លងចរន្តខ្សែភ្លើង (រថយន្តកែពីសាំងហ្គាស)។ 

​ករណីនេះលោកវរៈសេនីយ៍ទោ ផង់ ​សុភាព អធិការប៉ូលិសស្រុកថ្មគោលបានដឹកនាំកងកម្លាំងនិងយករថយន្តពន្លត់អគ្គិភ័យ ពន្លត់បានដោយជោគជ័យ៕

adverise with khmeread