adverise with khmeread 1

លោកយាយគ្រូទាយប៊ុលហ្គារី ដែលស្លាប់កាលពី២០ឆ្នាំមុន ទាយថានឹងមាន "មហាសង្គ្រាមមូស្លីម" ក្នុងឆ្នាំ២០១៦

លោកយាយជាគ្រូទាយសញ្ជាតិប៊ុលហ្គារី ដែលស្លាប់កាលពី ២០ ឆ្នាំមុនធ្លាប់ព្រមានឲ្យយើងបានដឹងជាមុនអំពីការរើបឡើងរបស់ក្រុមអាយស៊ីស តាមរយៈការអះអាងថានឹងមាន "មហាសង្គ្រាមមូស្លីម" ក្នុងឆ្នាំ ២០១៦។ នេះបើតាមការណ៍លាតត្រដាងរបស់វេបសាយដេលីមែលកាលពីថ្ងៃទី ៨ ខែធ្នូ។ 

លោកយាយ បាបា វ៉ាន់ហ្គា (Baba Vanga) បានស្លាប់ក្នុងឆ្នាំ ១៩៩៦ នៅអាយុ ៨៥ ឆ្នាំ និងត្រូវបានគេស្គាល់ថា "ស្តេចគ្រូទាយ Nostradamus នៃតំបន់បាល់កង់" ដោយសារការទស្សន៍ទាយរបស់លោកយាយឆុត ៨៥ ភាគរយ។ 

និវត្តន៍ជនពិការភ្នែក ដែលមុននេះត្រូវគេទទួលស្គាល់ស្នាដៃជាមួយនឹងការទាយអំពីការវាយប្រហារភេរវកម្មថ្ងៃ ៩ កញ្ញា និង ស៊ូណាម៉ិចុងឆ្នាំ ២០០៤ ធ្លាប់បានព្រមានអំពីការទន្ទ្រានតំបន់អឺរ៉ុបពីសំណាក់ពួកជ្រុលនិយមមូស្លីមនៅឆ្នាំក្រោយនេះ (២០១៦)។ 

លោកយាយវ៉ាន់ហ្គាត្រូវគេនិយាយថាធ្លាប់បានទស្សន៍ទាយរឿងរ៉ាវរាប់រយក្នុងជីវិតរបស់លោកយាយ ក្នុងនោះរួមមានទាំងការទស្សន៍ទាយថានឹងមាន "មហាសង្គ្រាមមូស្លីម" ដែលមានដើមចមចេញពីបដិវត្តន៍ផ្កាម្លិះក្នុងឆ្នាំ ២០១០។ 

លោកយាយបានទាយថាសង្គ្រាមនេះនឹងចាប់ផ្តើមក្នុងប្រទេសស៊ីរី ហើយនឹងបញ្ចប់ក្នុងឆ្នាំ ២០៤៣ ជាមួយនឹងការបង្កើតរដ្ឋអ៊ីស្លាមធំមួយ ដែលមានទីក្រុងរ៉ូមស្ថិតនៅចំកណ្តាលរដ្ឋនោះតែម្តង។ 

តាមដឹងលោកយាយវ៉ាន់ហ្គាបាននិយាយថា ទ្វីបអឺរ៉ុបនឹង "លែងមានតទៅទៀត" នៅត្រឹមដំណាច់ឆ្នាំ ២០១៦ ដោយធ្វើឲ្យទ្វីបទាំងមូល "សឹងតែទទេរស្អាត" ហើយ "ដីទំនេរចោល" សឹងតែគ្មានជីវិតរស់នៅតែម្តង៕

 

ការរើបឡើងរបស់ក្រុមអាយស៊ីសជាសញ្ញាមួយថាការព្យាករណ៍របស់លោកយាយពិតជាអាចត្រូវមែនទែនហើយ

 

លោកយាយធ្លាប់ព្យាករណ៍ដឹងអំពីការវាយប្រហារថ្ងៃ ៩ កញ្ញា មុនពេលគាត់ស្លាប់ក្នុងឆ្នាំ ១៩៩៦

 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់