អាកាសធាតុឥឡូវក្តៅណាស់! ចង់ដឹងថាក្នុងខ្លួនកំពុងខ្វះជាតិទឹកឬអត់ ធ្វើតេស្តងាយៗនេះតែ ៣ វិនាទីដឹងភ្លាម

ឥឡូវជាខែក្តៅ ដូច្នេះវាចាំបាច់ណាស់ដែលត្រូវរក្សារាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់ជានិច្ច ហើយលោកអ្នកអាចធ្វើតេស្តមើលថាតើលោកអ្នកកំពុងខ្វះជាតិទឹកឬអត់ តាមរយៈតេស្តសាមញ្ញនេះ ប្រើពេលត្រឹម ៣ វិនាទីនឹងដឹងលទ្ធផល។

អ្វីដែលលោកអ្នកត្រូវធ្វើគឺ ចាប់ស្បែកខ្នងដៃទាញឡើងលើ ៣ វិនាទី រួចព្រលែងវាវិញ។
១. ប្រសិនបើស្បែកដៃវិលត្រឡប់ទៅស្ថានភាពដើមវិញភ្លាមៗ ឬ មានសភាពយឺតណែនល្អ គឺបានន័យថា លោកអ្នកមានជាតិទឹកគ្រប់គ្រាន់។
២. ប្រសិនបើស្បែកដៃប្រើពេលយូរទម្រាំវិលត្រឡប់ទៅស្ថានភាពដើមវិញ គឺបានន័យថា ក្នុងខ្លួនលោកអ្នកកំពុងខ្វះជាតិទឹកហើយ។

វេជ្ជបណ្ឌិត Dennis Gross បានប្រាប់កាសែត Daily Mail នូវគន្លឹះល្អៗដើម្បីរក្សាជាតិទឹកក្នុងខ្លួនដូចខាងក្រោម៖
- លាបក្រែមរក្សាសំណើម ៣០ វិនាទី ក្រោយងូតទឹករួច ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
- ងូតទឹកក្តៅឧណ្ហៗ ក្នុងបន្ទប់ទឹកបិទជិត។
- ប្រើប្រេងលាបការពារស្បែកកុំឱ្យឆាប់ហួតជាតិទឹក និងខ្សត់ជាតិទឹកពីស្បែក។
- ផឹកទឹកឱ្យបានច្រើនក៏ជួយរក្សាសំណើមក្នុងខ្លួនដែរ៕

adverise with khmeread