ទស្សនិកជនជេរហុយដី ពេលអតីតតារាបង្ហាញម៉ូតដេកជាមួយប្តីគេជាង ១០០ នាក់រូបនេះនិយាយលើកញ្ចក់ទូរទស្សន៍ថា ខ្លួនអត់ខុសអីផង!

ស្ត្រីម្នាក់ ដែលអះអាងថាបានរួមភេទជាមួយបុរសរៀបការរួចជាង ១០០ នាក់ ហើយថា វាជួយរក្សាទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេនោះ បានបង្កកំហឹងយ៉ាងខ្លាំងនៅលើកម្មវិធី This Morning។

ស្ត្រីឈ្មោះ Gweneth Lee អាយុ ៤៧ ឆ្នាំ ជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុមកពីសង្កាត់ Chelsea នៃទីក្រុងឡុងដ៍បានជួបជាមួយប្តីគេ នៅលើវេបសាយ Illicit Encounters ហើយបានអះអាងថា បុរសទាំងនោះសុទ្ធតែមានអាពាហ៍ពិពាហ៍ដែលមិនបានរួមភេទជាយូរណាស់មកហើយ។

និយាយទៅកាន់ពិធីករ Holly Willoughby និង Phillip Schofield កាលពីថ្ងៃអង្គារ Gweneth Lee និយាយថាដៃគូរួមភេទភាគច្រើនរបស់នាងបាននិយាយថា វាបានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពស្រស់ស្រាយឡើងវិញ ហើយបានបង្កើតទំនាក់ទំនងល្អជាមួយភរិយារបស់ពួកគេឡើងវិញ។

ទស្សនិកជនមិនសប្បាយចិត្តនឹងសាច់រឿងរបស់នាងទេ ហើយបានចូលទៅ Twitter ហៅនាងថា "មីស្រីលួចប្តីគេ"។

Gweneth អតីតតារាបង្ហាញម៉ូតរូបនេះ ជឿថា បុរសដែលមករកនាងគឺដោយសារតែទំនាក់ទំនងជាមួយភរិយារបស់ពួកគេបានផ្លាស់ប្តូរ ហើយការងារ កូនៗ និងការរួមភេទក្បាច់ដដែលៗ បានធ្វើឱ្យពួកគេស្វែងរកការរួមភេទពីនារីផ្សេងទៀត។

ថ្វីបើការពិតដៃគូរបស់នាងបានរៀបការរួចក៏ដោយ ក៏នាងមិនមានអារម្មណ៍ខុសអ្វីនោះដែរ ចំពោះការដេកជាមួយដៃគូរបស់អ្នកផ្សេង៕

adverise with khmeread