វីដេអូស្តែងៗ!​ អ្នករាយការណ៍ស្រី របស់ទូរទស្សន៍ Al Jazeera ប៊ិះត្រូវទាហានកាំភ្លើងស៊ីបអ៊ីស្រាអែលបាញ់ចំក្បាល...មួយសន្ទុះក្រោយមកស្រាប់តែ...


អ្នករាយការណ៍របស់ទូរទស្សន៍ Al Jazeera ម្នាក់បានគេចផុតពីការបាញ់ប្រហារដោយទាហានកាំភ្លើងស៊ីបអ៊ីស្រាអែល តែមករងការវាយប្រហារដោយគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកពីកូនយន្តហោះដ្រូននាពេលក្រោយបន្តិចមកនោះ ខណៈនាងកំពុងរាយការណ៍នៅឯការតវ៉ាក្នុងតំបន់ហ្គាហ្សា។

វីដេអូគួរឱ្យភ្ញាក់ផ្អើលនេះបានបង្ហាញអ្នកឆ្លើយឆ្លងព័ត៌មានរបស់បណ្តាញទូរទស្សន៍អន្តរជាតិនេះ ឈ្មោះ Hoda Abdel-Hamid កំពុងគេចឱនគ្រាប់នៅពីមុខកាមេរ៉ាវីដេអូ ខណៈគ្រាប់កាំភ្លើងហោះបិះចំក្បាលនាង។

អ្នកយកព័ត៌មានដែលពាក់មួកសុវត្ថិភាពនិងអាវក្រោះរូបនេះបានបង្ហោះវីដេអូទី ២ នៅលើ Twitter ដោយបង្ហាញកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកធ្លាក់ពីលើមេឃ និងធ្លាក់នៅចម្ងាយតែប៉ុន្មានម៉ែត្រពីក្រុមការងារទូរទស្សន៍។

វីដេអូនេះបង្ហាញ កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកធ្លាក់ពីដ្រូន និងបុកមួយទំហឹងលើដី ជាហេតុបណ្តាលឱ្យក្រុមអ្នកយកព័ត៌មានលោតចុះដីទួលដើម្បីសុវត្ថិភាព និងបណ្តាលឱ្យពួកគេក្អកនិងឈ្លក់រកខ្យល់ដកដង្ហើមស្ទើរមិនចង់បាន។

នៅក្នុងសារអមជាមួយវីដេអូនោះ នាង Abdel-Hamid បានសរសេរថា "ការសំដៅមកលើអ្នកកាសែតនឹងមិនធ្វើឱ្យបញ្ហាតំបន់ហ្គាហ្សារលាយបាត់ឡើយ។ រឿងនេះកើតឡើងខណៈយើងនៅឆ្ងាយពីរបងព្រំដែន ហើយគ្មាននរណាម្នាក់នៅជុំវិញយើង គប់ដុំថ្មឬ ធ្វើអ្វីផ្សេងទេ...មនុស្សកំពុងអង្គុយមើលពីចម្ងាយ ខណៈព្យាយាមរក្សាសុវត្ថិភាព។ ប៉ុន្តែគ្មានកន្លែងណាមួយមានសុវត្ថិភាពទេ មិនថានៅក្បែររបងព្រំដែន ឬ នៅឆ្ងាយពីវានោះឡើយ"។

នាងឥឡូវនេះកំពុងទទួលការព្យាបាលអាការៈភ័យតក់ស្លុតពីហេតុការណ៍នេះ។ នេះបើយោងតាមទូរទស្សន៍ Al Jazeera English។

មនុស្សប្រហែល ៦០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ និង ជាង ២.០០០ នាក់រងរបួស ខណៈការតវ៉ាដ៏ធំបានផ្ទុះឡើង ជុំវិញការបើកសម្ភោធស្ថានទូតថ្មីរបស់អាមេរិកនៅទីក្រុងហ្ស៊េរុយសាឡិម៕

adverise with khmeread