នាងក្រមុំវ័យ ១៦ ឆ្នាំគិតខ្លីចងកសម្លាប់ខ្លួនខឹងម្តាយស្តីបន្ទោស

កណ្តាល​ ៖​ នាងក្រមុំវ័យ១៦ឆ្នាំគិតខ្លីចងកសម្លាប់ខ្លួន កាលពី​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីម្តាយស្តីបន្ទោសដោយសារដើរផឹកស្រាពេលយប់​។ 

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ ខាន់ ចាន់ធូ ភេទ​ស្រី អាយុ​១៦ឆ្នាំ រស់នៅ​ជាមួយ​ឪពុក ម្តាយ ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ផឹកស្រា ជាមួយ​មិត្តភក្តិ​ក្នុងភូមិ នៅខាងមុខ​ផ្ទះ រួច​ពេល​ត្រឡប់មកផ្ទះ​វិញ​ម្តាយ​បាន​ស្តីបន្ទោស​ថា «ខ្លួន​ជា​ស្រី​ដើរ​ផឹកស៊ី​យប់ អធ្រាត្រ​ស្មើនឹង​ទើប​ចូល​ផ្ទះ តើ​សម​ទេ?»។  ពេលនោះ​ជនរងគ្រោះ មិន​តបត​ទេ ហើយ​ក៏បាន​ចូលទៅ​ផ្ទះ​ដេក​ក្នុង​បន្ទប់​ជាធម្មតា​។ 

​លុះ​ព្រឹក​ឡើង ម្តាយ​ជនរងគ្រោះ​បាន​ទៅ​ផ្សា​រទិញ អីវ៉ាន់​ដូច សព្វដង បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ មិនឃើញ​កូនស្រី​ក្រោក​ពី​ដេក ក៏​ទៅ​បើកទ្វារ​ហៅ​កូន​បី​ទៅ​បួន​ដង​នៅ​មិនឃើញ​បើកទ្វារ​ទេ​។ 

​បន្ទាប់មក ម្តាយ​ជនរងគ្រោះ​បាន​ចូល​តាម ទ្វារក្រោយ ស្រាប់តែ​ឃើញ​កូនស្រី​ចងក​នឹង​ជញ្ជាំង​ស្លាប់បាត់​ទៅហើយ​រួច​ក៏​ឆោឡោ​និង​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល បន្ទាយដែក ចុះ​ទៅពិនិត្យនិងធ្វើកោសល្យពិច័យ​ ហើយប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread