ឡានដឹកដំឡូងដាច់ហ្វ្រាំងចុះពីលើស្ពា​នគី​ហ្សូ​ណាច្រាស់ទិសបុករះរថយន្ត៣គ្រឿងនិងម៉ូតូ២គ្រឿង (មានវីដេអូ)

​កំពង់ចាម​ ៖​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​ បាន​កើតឡើង​នៅវេលា​ម៉ោង៦ និង២៤នាទី​ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ស្ថិតក្នុង​ភូមិ​ទី៣ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។

​សមត្ថកិច្ចនិយាយថា​ រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3812 បើកបរ​ដោយ​ឈ្មោះ លី គឹម​លន់ ភេទ​ប្រុស អាយុ២៩ឆ្នាំ (រងរបួស​ស្រាល) នៅ​ភូមិ​ថ្មី​សែន​ជ័យ ឃុំ​ទួល​សុ​ភី ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។

​ចំណែក​ជ​រងគ្រោះ​មាន​ចំនួន៤នាក់ ទី១-ឈ្មោះ ឈាង គឹម​ហ៊ាង ភេទ​ប្រុស អាយុ៣០ឆ្នាំ (រងរបួស​ស្រាល) នៅ​ភូមិ​អណ្ដូង​តា​ពេជ្រ ឃុំ​ថ្ម​ពួន ស្រុក​ព្រៃឈ ខេត្តកំពង់ចាម បើកបរ​រថយន្ត​ម៉ាក សាំ​ងយ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-7749, ទី២-ឈ្មោះ ញ៉ា​ន ស៊ី​ណេ​ត ភេទ​ស្រី អាយុ២៦ឆ្នាំ (រងរបួស​ធ្ងន់) បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្ទឹងត្រែង 1A-2006 និង​ទី៣-ជា​អ្នកជិះ​ពីក្រោយ​មានឈ្មោះ ហ៊​ន់ គា ភេទ​ស្រី អាយុ២៤ឆ្នាំ (រងរបួស​ស្រាល)។ អ្នក​ទាំងពីរ រស់នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

​ដោយឡែក ជនរងគ្រោះ​ទី៤-ឈ្មោះ ច​ន សេរី ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម (មិន​រងរបួស​ទេ) បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ គ្មាន​ស្លាក​លេខ។

​សមត្ថកិច្ចបន្តថា ដំបូង រថយន្ត​បង្កម៉ាកហ៊ីយ៉ាន់ដាយ​ធុន​ធំ១គ្រឿង ដែលមាន​ដឹក​ដើម​ដំឡូង​មី​ពេញ បាន​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ក្នុង​ទិស​ដី​ពី​កើ​តទៅ​លិច សង្ស័យ​ដាច់​ហ្វ្រាំង ក៏​ជ្រុល​ទៅបុក​រះ​រង្វង់​មូល​គល់ស្ពាន រួច​បន្ត​ទៅបុក​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​លឿង ដែល​កំពុង​បើកបរ​ពី​លិចទៅ​កើត និង​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស្លាក​លេខ ស្ទឹងត្រែង 1A-2006 ជិះ​ឌុប​គ្នា​ដោយ​នារី២នាក់​ទៀត។

​ដោយសារ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅបុក​បន្ត​រថយន្ត​ពីរ​គ្រឿង​ទៀត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ និង​ម៉ាក តូ​យូ​តា ព្រមទាំង​បន្ត​បុក​ម៉ូតូ១គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម គ្មាន​ស្លាក​លេខ ទើប​រថយន្ត​ឈប់​ទៅមុខ​លែងរួច។ ​ម្ចាស់​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ និង​ម៉ាក តូ​យូ​តា មិនបាន​ទាមទារ​សំណង​អ្វី​ឡើយ ព្រោះ​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ ហើយ​រកឃើញ​ថ្នាំញៀន៣កញ្ចប់​ នៅក្នុង​រថយន្ត​បង្ក​នោះ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បណ្ដាល​ឱ្យមនុស្ស​ម្នាក់ រងរបួស​ធ្ងន់ និង៣នាក់ រងរបួស​ស្រាល, ខូចខាត​រថយន្ត​ចំនួន៤គ្រឿង និង​ម៉ូតូ២គ្រឿង ខូចខាត​យ៉ាងដំណំ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​សង្ស័យថា មកពី​រថយន្ត​ហ៊ីយ៉ាន់ដាយ បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ហើយ​ដាច់​ហ្វ្រាំងហើយបង្ខំចិត្តបើកច្រាសទិសមកឆ្វេងដៃតែម្តង៕

adverise with khmeread