ឃាត់ឃាតករវ័យក្មេងម្នាក់ចាក់នឹងកាំបិតសម្លាប់មនុស្ស

​កោះកុង​ ៖​ កម្លាំងប៉ូលិសជំនាញក្រុងខេមរភូ​មិន្ទ សហការជាមួយកម្លាំងប៉ូលិសស្រុកមណ្ឌលសីមា ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យវ័យក្មេងម្នាក់ពាក់ព័ន្ធករណីមនស្សឃាតដោយចេតនា នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទី នៅចំណុចភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានប្រព្រឹត្តអំពើឃាតកម្ម​ យកកាំបិតចាក់ទៅលើ ជនរងគ្រោះឈ្មោះ ចាន់ ហាក់ បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី១២ ឧសភា ឆ្នាំ២០១៨កន្លងទៅ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទដោយមូលហេតុទំនាស់ពាក្យសម្តីគ្នា​​។ 

​បច្ចុប្បន្ន មុខសញ្ញាសង្ស័យត្រូវបានកម្លាំងប៉ូលិសជំនាញក្រុងខេមរភូមិន្ទ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់​៕

adverise with khmeread