adverise with khmeread 1

ប្រធាន​ក្រុម Man City មិន​ចង់​ផ្លា​ត់​គ្រាប់​ក្នុងផ្ទះ​បន្ទាប់ពី​ជ័យជម្នះ​យប់មិញ​

​កីឡាករ Vincent Kompany បាន​និយាយថា​នេះ "​លទ្ធផល​ប្លែក​ពី​ធម្មតា​" ខណៈ​ក្រុម Manchester City បាន​បំបាក់ Dynamo Kiev ក្នុង​លទ្ធផល ៣-១ ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​លោក Manuel Pellegrini បាន​ប្រថុយ​ដាក់​ក្មេងៗ​លេង​ក្នុង​ការប្រកួត FA Cup កាលពី​សប្តាហ៍​មុន​ហើយ​បាន​ចាញ់​យ៉ាង​អាម៉ាស់ ប៉ុន្តែ​ក្រុម​របស់គាត់​លេង​បាន​យ៉ាង​ល្អ​កាលពី​យប់មិញ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រធាន​ក្រុម Kompany បាន​លេង​ពេញ​តង់ ៩០ នាទី​និង​បាន​នាំមុខ​ច្រើន​គ្រាប់ ខណៈ​ក្រុម​របស់គាត់​ធានា​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​គាត់​បាន​ប្រាប់ BT Sport ថា "​នេះ​ជា​លទ្ធផល​ប្លែក​ពី​ធម្មតា​នៅក្រៅ​ផ្ទះ យើង​មិនបាន​សង្ឃឹមថា​វា​ល្អ​បែបនេះ​ទេ​"​។​

"​ការលេង​គឺ​បានល្អ មានការ​គាបសង្កត់​និង​ឱកាស​ជាច្រើន ប៉ុន្តែ ៣-១ ជា​លទ្ធផល​ល្អ​! យើង​រីករាយ​ជាមួយ​វា​។ យើង​នឹងមិន​ឲ្យ​ផ្លា​ត់​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ ថកស៉្បត

មតិយោបល់