កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១១ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ ផ្សាររាត្រី Palm Container នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី ១០១%នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្មនិងលើកទឹកចិត្តអោយយុវវ័យសម្រេចនូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

          កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ  ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Mango Mango Dine & Chill នៅថ្ងៃ ពុធ ទី ១៦ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួននិង​ បុគ្គលិកលក្ខណះបែបទាក់ទាញ​ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ

 

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

adverise with khmeread
PR