ព្រះសង្ឃព្រះជន្ម៨១វស្សាធ្វើ អត្តឃាតដោយចងក

កំពង់ស្ពឺ​ ៖ មានករណីព្រះសង្ឃធ្វើ អត្តឃាតដោយចងកនៅវត្តទំពូងខាងជើង ស្ថិតនៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ​ ​ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ​។ 

​សមត្ថកិច្ចនិយាយថា​ ព្រះសង្ឃដែលធ្វើអត្តឃាត​ នាម ទឹម ម៉ៅ ព្រះជន្ម៨១វស្សា​ បច្ចុប្បន្នគង់នៅក្នុងវត្តកើតហេតុខាងលើ បានយកខ្សែភ្លើងប្រវែង ២ម៉ែត្រទៅចងនៅលើដើមអម្ពិលជិតកុដិរបស់លោកផ្ទាល់កម្ពស់ ៣ម៉េត្រ​។ មូលហេតុមានជំងឺប្រចាំកាយ និងមានព្រះជន្មជរាផង។

​បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា​​៕

adverise with khmeread