វិធីសាស្ត្រធម្មជាតិ ៤ យ៉ាងអាចគ្រប់គ្រងអាឡែហ្ស៊ីច្រមុះបាន

អស់កម្លាំងល្ហិតល្ហៃ រមាស់ច្រមុះ ហៀរសំបោរ និង រមាស់ភ្នែក ក្អក ឈឺក្បាល កណ្ដាស់ម្ដងហើយម្ដងទៀត ទាំងនេះ គឺជារោគសញ្ញាអាឡែហ្ស៊ីច្រមុះ ឬរលាកច្រមុះ ប៉ុន្ដែការអាឡែហ្ស៊ីទៅនឹងធូលីដី ផ្សិត ផ្សែង និងរោមសត្វ អាចជាកំហុសរបស់អ្នក។

យ៉ាងណាមិញ មានវិធីសាស្រ្តធម្មជាតិខ្លះ ដែលអាចឱ្យអ្នកគ្រប់គ្រងរោគសញ្ញាខាងលើបាន។

១. ស្រូបចំហាយទឹកក្ដៅឧណ្ហៗ ដោយការដាក់ទឹកចូលក្នុងធុងមួយ រួចយកក្បាលរបស់អ្នកដាក់ពីលើ គ្របកន្សែងឱ្យជិត។

២. ពិសាទឹកតែខ្ញីមួយកែវរៀងរាល់ថ្ងៃ។

៣. ទំពារខ្ទឹមសឆៅ ២ ទៅ ៣ កំពឹសរៀងរាល់ថ្ងៃ។

៤. ពិសាទឹកដោះគោរមៀត៕

adverise with khmeread