ឡានស្ទាវបុកជាមួយឡានស្ទាវ ចុះមកវ៉ៃ២ទៅ៣ដៃឈ្លោះគ្នាផ្អើលឈុល

​ភ្នំពេញ ៖ រថយន្តព្រូសបុកជាមួយរថយន្តលុចស៊ីស GS-300 នៅត្រង់ចំណុចផ្លូវបែកជាបួន​ ដោយសារតែការខ្វះអធ្យាស្រ័យគ្នាបាន បង្កជាអំពើហិង្សា ភ្ញាក់ផ្អើលឈុល
ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋជួយឃាត់​កាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៥៦ កែងផ្លូវ១០៥ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន​។ 

​តាមប្រភពព័ត៌មានពៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីស GS-300 ពណ៌ស មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ហើយវ៉ារថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿន​។ ស្រាប់តែដល់ផ្លូវបែកជាបួន ក៏ត្រូវរថយន្តព្រូសពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ 2V-9504 បើកបរដោយបុរសម្នាក់ បុកចំទ្វារយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាត យ៉ាងដំណំ​។ 

​ប្រភពបន្តថា ពេលនោះម្ចាស់រថយន្តលុចស៊ីសចុះមក ក៏បានមកគោះកញ្ចក់រថយន្តព្រូសខ្លាំងៗឱ្យបើកទ្វារ​។ ភាគីរថយន្តព្រូសក៏បើកទ្វារ ស្រាប់តែខាងភាគីរថយន្តលុចស៊ីសនោះ បានទាស់ពាក្យសំដីគ្នាទៅវិញទៅមក រហូតភាគីរថយន្តលុចស៊ីសវាយទៅលើម្ចាស់រថយន្តព្រូស២ទៅបីដៃ ហើយក៏ឡើងរថយន្តលុចស៊ីសរបស់ខ្លួន បើកទាំងកង់កំពុងតែបែក 
ថាបម្រុងនឹងបើកទៅខណ្ឌចំការមន តែមកដល់ផ្លូវ ៤៨៨ ក៏បន្តដំណើរទៅមុខលែងរួច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។

​ក្រោយពេលកើតហេតុសម្ថកិច្ច បានអូសយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕

adverise with khmeread