កំពុងអង្គុយហូបបាយក្នុងផ្ទះស្រាប់តែរន្ទះបាញ់របួស២នាក់

កោះកុង​ ៖ មានឧប្បត្តិហេតុគ្រោះធម្មជាតិរន្ទះបាញ់កើតឡើង ១ លើក នៅចំណុចដំណាក់ក្របី ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ​បណ្តាលឱ្យរងរបួស​ស្រាលមនុស្សចំនួន ២ នាក់ កាលពីថ្ងៃទី​១៥ ឧសភា ២០១៨  វេលាម៉ោង​៦ និង៣០ នាទីល្ងាច។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ១-ឈ្មោះ វ៉ា. វី ភេទប្រុស អាយុ ២៥ ឆ្នាំ និង​២-ឈ្មោះ យូ ប្រុស ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ  ហេតុការណ៍នេះកើតឡើង នៅពេលអ្នកទាំងពីរកំពុងអង្គុយហូបបាយក្នុងផ្ទះ។ 
    
​បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្ញីមាស​៕

adverise with khmeread