adverise with khmeread Breanna youn konon menjadi bocah paling menggemaskan di instagram

ក្មេងស្រី​ហ្វ៊ី​លី​ពី​ន​កាត់​កូរ៉េ​អាយុ ៥ ឆ្នាំនេះ​ក្លាយជា​តារា​ល្បី​នៅ​មជ្ឈិមបូព៌ា​! ចង់ដឹង​មូលហេតុ​អ្វី​ទេ​?

    ​ក្មេងស្រី​អាយុ ៥ ឆ្នាំ ដែល​គេ​ស្គាល់​ថា Breanna Youn គឺជា​ក្មេងស្រី​តូច​ម្នាក់ ដែល​ស្រឡាញ់​ការថតរូប និង​វីដេអូ​នៅលើ​គណនី Instagram របស់​នាង ដោយ​នៅលើ​នោះ​នាង​ចូលចិត្ត​បង្អួត​របស់​ប្រើប្រាស់​ថ្លៃៗ និង​កាបូប​ម៉ាក​ល្បី​។

​    ​ដោយសារ​ម្តាយ​របស់​នាង​តែង​ប្រើ​គណនី​បណ្តាញ​សង្គម​របស់​នាង​ជាប្រចាំ ក្មេងស្រី Breanna ឥឡូវ​បាន​ក្លាយជា​តារា​ល្បី និង​មាន​អ្នកគាំទ្រ​លើ Instagram ដល់​ទៅ ១,១ លាន​នាក់​។

​    ​អ្វីដែល​រឹតតែ​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​អំពី​រូបនាង​គឺថា ពួក​អ្នក​កោត​សរសើរ​ដែល​សុទ្ធសឹង​ជា​សេដ្ឋី​មកពី​អារ៉ាប់​រួម​អេ​មី​រ៉ាត់​ថែមទាំង​បាន​អញ្ជើញ​គ្រួសារ​នាង​ទាំងមូល​នៅ​កូរ៉េខាងត្បូង​ឱ្យធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ឌុយ​បៃ​សម្រាប់​ដំណើរ​កម្សាន្ត​ថ្លៃ​បំផុត​ដែល​ពួក​សេដ្ឋី​ជា​អ្នក​ប៉ាវ រយៈពេល​ចំនួន ២ សប្តាហ៍​ទៀតផង​។ ពួកគេ​បាន​ស្នាក់នៅ​សណ្ឋាគារ​ថ្លៃ​បំផុត​ក្នុង​ទីក្រុង​ឌុយ​បៃ​។

​    ​ដោយសារតែ​សេដ្ឋីៗ​ដែល​គាំទ្រ Breanna ឪពុក​របស់​នាង​បានសម្រេច​ចិត្ត​ស្នាក់នៅ​មជ្ឈិមបូព៌ា និង​ថែមទាំង​ប្តូរ​ពី​កាតូលិក​មក​អ៊ីស្លាម​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ YouTube

អ្នកនឹងចូលចិត្ត

មតិយោបល់