ប៉ូលិសខណ្ឌដូនពេញឃាត់បុរសម្នាក់ជាមួយថ្នាំញៀន២១កញ្ចប់

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងសហប៉ុស្តិ៍​ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ នាថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០១និង៥០ នាទីអធ្រាត្រ។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ធី វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក​ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ វត្ថុតាងដែលត្រូវចាប់យក​ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២១ កញ្ចប់តូច-ទូរស័ព្ទដៃ០១ ​គ្រឿងម៉ាកoppoពណ៌ស-កូនកាបូបពណ៌មាសចំនួន០១។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​ច្បាប់៕


 

adverise with khmeread