ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ​ ៖ សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ បាន​ចាប់ខ្លួនជនល្មើសម្នាក់នៅថ្ងៃទី​១៥ ឧសភា ឆ្នាំ២០១៨​ ម៉ោង១ និង៣០ នាទីរសៀល នៅមុខដីឡូត៍គ្មានលេខ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

​ការចាប់ខ្លួនយោង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ២៥៣ “ស” ដ.ច.ន ចុះថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០១៦ ចេញដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៤។

​ប៉ូលិសនិយាយថា​ ជនល្មើសឈ្មោះ ស៊ីម ចិត្រា ហៅ ចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៧ ផ្លូវ ជាតិ លេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ 

​បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread