អាវុធលឿនជាងសំឡេង ២០ ដងរបស់រុស្ស៊ី និងអាចវាយគ្រប់ទីកន្លែងលើពិភពលោកប្រើពេលតែប៉ុន្មាននាទី នឹងផលិតរួចរាល់នៅឆ្នាំ ២០២០

អាវុធលឿនជាងល្បឿនសំឡេងរបស់រុស្ស៊ី ដែលអាចវាយប្រហារគ្រប់កន្លែងក្នុងពិភពលោកត្រឹមតែប៉ុន្មាននាទីនឹងរួចរាល់ត្រឹមឆ្នាំ ២០២០។

យោងតាមប្រភពអនាមិកមួយអះអាងថា ពួកគេមានសិទ្ធិចូលដល់ក្នុងទីភ្នាក់ងារចារកម្មអាមេរិក ទាក់ទងនឹងអាវុធឈ្មោះ Avangard។

Avangard ដែលអាមេរិកបច្ចុប្បន្នមិនអាចការពារប្រឆាំងបាន អាចធ្វើដំណើរលឿនជាងល្បឿនសំឡេង ២០ ដង។

រុស្ស៊ីជោគជ័យធ្វើតេស្ដអាវុធ Avangard ចំនួន ២ ដងក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមប្រភពដដែលអះអាង។

ការធ្វើតេស្ដបីដងក្នុងខែតុលា ឆ្នាំ ២០១៧បានបរាជ័យ នៅពេលកម្មវិធីរបស់វាខូច មុនពេលវាយប្រហារទៅលើគោលដៅរបស់វា។

ប៉ុន្ដែទីក្រុងមូស្គូ ដែលបានផលិតអាវុធនេះជាង ៣ ទសវត្សរ៍មកហើយនេះ នៅតែស្ថិតលើផ្លូវ ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាមនៅ ២ ឆ្នាំខាងមុខទៀត។

ហើយដំណឹងទើបតែលេចធ្លាយប៉ុន្មានខែនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អះអាងថា ឃ្លាំងអាវុធលឿនជាងលឿនសំឡេងរបស់លោកមិនចេះបរាជ័យឡើយ៕


adverise with khmeread