ចាប់រំលោភកូនស្រីខ្លួនឯងនៅក្បែរទីក្រុងបាសេឡូណា ដើម្បីបណ្តេញព្រលឹងព្រាយបិសាច!

បុរសជាឪពុកម្នាក់នៅក្នុងប្រទេសអេស្ប៉ាញត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ធវៈកូនស្រីវ័យ ១៥ ឆ្នាំរបស់ខ្លួន និងមិត្តរបស់នាងពីរនាក់ទៀត បន្ទាប់ពីអះអាងថាខ្លួនត្រូវការបណ្តេញព្រលឹងព្រាយបិសាចចេញពីខ្លួនពួកគេ។ 

បុរសឈ្មោះ Javier G D រូបនេះ នឹងត្រូវដើរចូលអង្គជំនុំជម្រះក្តីនាថ្ងៃនេះ ហើយរដ្ឋអាជ្ញាកំពុងទាមទារឱ្យបុរសរូបនេះជាប់គុករយៈពេល ៤៥ឆ្នាំ។

ការរំលោភម្តងហើយម្តងទៀតនេះបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ក្នុងតំបន់ជនបទ Baix Llobregat ក្បែរទីក្រុងបាសេឡូណា។ នេះបើយោងតាមវេបសាយ BBC។

រដ្ឋអាជ្ញាបាននិយាយថា ភរិយារបស់បុរសជាប់ចោទរូបនេះបានឃុបឃិតជាមួយនឹងអំពើបំពានផ្លូវភេទនេះ ហើយគួរតែត្រូវជាប់គុករយៈពេល ៩ឆ្នាំ ក្នុងនាមជាអ្នកសមគំនិត៕
 

adverise with khmeread