ឃាត់បុរសម្នាក់តាមដីកាពីបទលួចម៉ូតូ

​កោះកុង​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដោល សហការជាមួយកម្លាំងប៉ូលិស​ស្រុកបូទុមសាគរ បានឃាត់ខ្លួនជនជាប់ចោទម្នាក់កាលពីល្ងាចថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣០នាទី នៅចំណុចភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ ​ងី តាន់ស្រ៊ា ភេទប្រុស អាយុ​២៣ឆ្នាំ ត្រូវបានចាប់ខ្លួនដោយយោង ​តាមដីកាលេខ ១៧៧៨ ត.ព/១៧ ករណីចោរកម្ម លួចម៉ូតូ កាលពីថ្ងៃទី ២៨-០៦-២០១៧ នៅចំណុចបរិវេន វិទ្យាល័យបូទុមសាគរ ស្ថិតក្នុងភូមិ-ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

​បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនទុកនៅអធិករដ្ឋាន កំពុងបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីធ្វើការបញ្ជូនបន្ត ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

adverise with khmeread