តដៃជាមួយចោរប្លន់ ទោះស្រីស្អាតក៏មិនលើកលែងដែរ...ចាក់មួយកាំបិតធ្លាយថ្ពាល់ដ៏ផូរផង់!

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យតក់ស្លុត ដែលនារីវ័យក្មេងម្នាក់ត្រូវបានឈាមស្រោចពេញខ្លួន ជាមួយនឹងកាំបិតមួយដោតលើថ្ពាល់របស់នាង។

ជនរងគ្រោះវ័យ ១៩ឆ្នាំដែលជាជំនួយការនៅហាងលក់ទំនិញមួយកន្លែងរូបនេះ បានបញ្ចប់ការងាររបស់នាងកាលពីយប់ថ្ងៃអង្គារ ហើយកំពុងដើរត្រឡប់ទៅផ្ទះរបស់នាងវិញ ពេលដែលចោរប្លន់មួយរូបបានប្រឈមមុខជាមួយនាង។

ចោរប្លន់ត្រូវបានគេរាយការណ៍ថាបានព្យាយាមទាញកាបូបរបស់នាង ប៉ុន្តែនាងបានតដៃ។ ចោរប្លន់បានវាយប្រតាយប្រតប់ជាមួយនាង មុនពេលដែលវាដកកាំបិតចាក់ធ្លាយមុខរបស់នាង និងរត់គេចខ្លួនជាមួយនឹងកាបូបរបស់នាងនៅក្នុងស្រុក Bukit Tengah ប្រទេសម៉ាឡេស៊ី​ នៅអំឡុងម៉ោង ៩:៣០នាទីយប់។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីទិដ្ឋភាពរបស់នាងកំពុងអង្គុយយ៉ាងស្ងប់ស្ងាត់ ជាមួយកាំបិតជាប់នៅលើថ្ពាល់របស់នាង ស្ថិតនៅក្រោមភ្នែកបន្តិចប៉ុណ្ណោះ ខណៈដែលអ្នកធ្វើដំណើរឆ្លងកាត់បានចូលទៅផ្តល់ជំនួយសម្រាប់នាង៕


adverise with khmeread