Arsenal មិនទាន់ទាក់ទងជាមួយក្លឹប Man City នៅឡើយទេជុំវិញការចរចានាំយក Mikel Arteta

        ក្លឹប Man City គ្រោងនឹង​អនុញ្ញាតឲ្យ​បេក្ខភាពគ្រូបង្គោលទី១លោក Mikel Arteta ចាកចេញទៅចូលរួម​ជាមួយ​ពហុកីឡាដ្ឋាន ​Emirates ប៉ុន្តែរហូត​មកទល់ពេលនេះក្លឹប Arsenal មិនទាន់​បានផ្តល់​ព័ត៌មាន​ណាមួយជាមួយពួកគេនៅឡើយ​ទេ។

        គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​បេក្ខភាពម្នាក់ដែល​ក្លឹប Arsenal ចង់បាន​មក​ជំនួសតំណែងរបស់​លោក Arsene Wenger បន្ទាប់ពី​បានចំណាយ​ពេល​ពីរដូវកាល​ចុងក្រោយ​ជាមួយ​ក្រុម​ការងារបង្វឹក​របស់​លោក Pep Guardiola ។

        ថ្នាក់ដឹកនាំ​របស់ City កំពុង​រង់ចាំ​ដំណឹងពី​លោក Arteta និង​ក្លឹប Arsenal អំពី​ផែន​ការ​របស់​ពួកគេ​។ ទោះបីជាយ៉ាងណា City ​មិនចង់បាត់បង់​លោក Arteta ទេ។

​លោក​ Arteta ធ្លាប់លេងរយៈ​ពេល​៥ឆ្នាំ​ ដែល​បាន​ចាប់ផ្តើម​ជាមួយលោក Pep Guardiola នៅក្លឹប Barcelona ហើយលោក​ក៏ធ្លាប់ចំណាយ​ពេល​ជាមួយ​ក្លឹប Rangers  Real Sociedad និង​ Everton ផងដែរ។

        លោក Arteta គឺជាបេក្ខភាពដ៏មានប្រជាប្រិយភាព​ ដែល​បាន​ជួយដល់ក្រុម​ការងារ​របស់​លោក Guardiola អំឡុង​ពេល​លោកនៅអង់គ្លេស។ ការងាររបស់​លោកបានជួយកែលម្អសមត្ថភាព​របស់​ខ្សែបម្រើ​ស្លាប Raheem Sterling និង Leroy Sane ឲ្យ​ក្លាយ​ទៅ​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម City​៕

adverise with khmeread