Everton កំពុងចរចាដើម្បីនាំយកលោក Marco Silva មកកាន់តំណែងជាអ្នកចាត់ការថ្មី បន្ទាប់ពីបណ្តេញលោក Sam Allardyce ចេញ

        ក្លឹប Everton កំពុង​ចរចា​ជាមួយ​ភ្នាក់ងារ​របស់​គ្រូបង្វឹក​លោក Marco Silva ក្រោយពេល​ធ្វើការរុះរើក្រុម​ក្នុងរយៈ​ពេល​២៤​ម៉ោង​ដែលធ្វើឲ្យ​​លោក Sam Allardyce ក្រុមការងារបង្វឹក និង​ប្រធាន​ក្លឹប Steve Walsh ចាកចេញបន្ទាប់ពីបញ្ចប់រដូវកាល​កាល​ពីថ្ងៃអាទិត្យ​។

 

        បើទោះបីជា​មាន​ការ​តវ៉ាពី​ក្លឹប Watford ដែលជានិយោជកចាស់របស់លោក Silva ជុំវិញការ​ធ្វើទំនាក់ទំនងដោយ​ខុសច្បាប់កាល​ពីឆ្នាំ​មុនក៏ដោយ​ ប៉ុន្តែមើលទៅដូចជា​មិន​អាចរារាំង​ក្លឹប Everton ក្នុងការ​តែង​តាំង​គោលដៅ​​របស់​ខ្លួន​ភ្លាមៗបានទេ។

        លោក Marcel Brands ដែលទើបនឹង​ប្រកាសចូល​ជំនួស​តំណែង​លោក Steve Walsh កាល​ពីថ្ងៃពុធនោះ​ នឹង​សម្រេចកិច្ច​ព្រមព្រៀងជាមួយ​លោក Silva ដែលជា​អាទិភាព​ចម្បង​​របស់លោក៕

adverise with khmeread