តម្លៃបន្ទប់សណ្ឋាគារនៅទីក្រុង Liverpool កើនឡើង១៤០០ផោនក្នុង១យប់នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ CL

        ស្របពេលដែល​ពហុកីឡាដ្ឋាន Anfield នឹង​រៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតវគ្គ​ផ្តាច់ព្រ័ត្រក្របខណ្ឌ​ CL នៅលើផ្ទាំងសំពត់សដ៏ធំនោះ បន្ទប់សណ្ឋាគារនៅទីក្រុងនេះត្រូវ​បាន​លក់​ដាច់អស់ក្នុងរយៈ​ពេល​ដ៏ខ្លី​ ហើយតម្លៃកើនឡើងកប់ពពក​។

ក្រុមអ្នកគាំទ្រ​របស់​ក្រុម Liverpool ដែលគ្រោងលើកគ្នាដើម្បីមកទស្សនា​ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រក្របខណ្ឌ​ CL នោះអាចប្រឈម​នឹង​ការ​ចំណាយ​ច្រើនលើ​ថ្លៃបន្ទប់សណ្ឋាគារ​។

         មាន​សេចក្តីរាយការណ៍ថា បន្ទប់​ដែល​ធម្មតា​មាន​តម្លៃ​ពី៨០​ផោន​ទៅ​១៥០​ផោន​នោះ នឹងកើន​ឡើង​១០​ដងគឺតម្លៃ​ពី៨០ ឬ ១​៤០ផោននោះកើនដល់​ទៅ​១.៤០០ផោន ខណៈ​ក្រុម​អ្នក​គាំទ្ររបស់ក្រុម Liverpool គ្រោង​និងលើកគ្នា​ទៅកាន់ទីក្រុងនេះដើម្បី​ទស្សនា​ការប្រកួត​និង​អបអរក្រុម​របស់ខ្លួន។

        ចំណែកតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងកៀវ ដែលនឹងទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រ​កួត​​វគ្គផ្តាច់ព្រ័ត្រ​នៅថ្ងៃទី​២៦ខែឧសភា​ ហើយដែលធ្លាប់រងការរិះគន់​ដោយ​សមាគមអ្នក​គាំទ្រ​ក្រុម Liverpool ឈ្មោះ Spirit of Shankly នោះ នៅពេលនេះហាក់ដូចជា​ថា សណ្ឋាគារនៅទីក្រុង ​Liverpool ខ្លួនឯងគឺមាន​តម្លៃកើន​កប់ពពកទៅវិញដែលធ្វើឲ្យក្រុមអ្នក​គាំទ្រ​ក្លឹប Liverpool សម្តែង​ការ​ខកចិត្តយ៉ាងខ្លាំង​ចំពោះតម្លៃបន្ទប់​នៅទីក្រុង​នៅរាត្រីថ្ងៃទី​២៦​ឧសភានេះ៕

adverise with khmeread