ភ្ញៀវជុះអាចម៍គប់អ្នកគិតលុយផ្អើលពេញភោជនីយដ្ឋាននៅកាណាដា

នេះ គឺជាពេលដ៏គួរខ្ពើមបំផុតមួយ ដែលស្ត្រីជនជាតិកាណាដាម្នាក់បានប្រទះឃើញនៅចំកណ្តាលហាង Tim Horton មុនពេលគប់លាមកទៅលើបុគ្គលិករបស់ភោជនីយដ្ឋាន។

នៅក្នុងវីដេអូ គេឃើញស្ត្រីនោះឈ្លោះប្រកែកគ្នាជាមួយបុគ្គលិកភោជនីយដ្ឋានរយៈពេល ២០ វិនាទីមុនពេលនាងសម្រេចចិត្តលាងសំអាតពោះវៀនរបស់នាង។

បន្ទាប់មកនាងបានចាប់កន្សែងមួយចំនួន ហើយឈរនៅកណ្ដាលហាង។

ស្ត្រីរូបនេះនៅតែឈ្លោះប្រកែកជាមួយនឹងអ្នកគិតលុយ ហើយនាងបានដោះអាវមួយដែលចងនៅចង្កេះរបស់នាង និងទាញខោរបស់នាងចេញ។

នៅពេលនោះហើយដែលស្ត្រីនោះផ្អៀងគូទនៅលើជញ្ជាំងភោជនីយដ្ឋាន ហើយនាងជុះអាចម៍ចេញតែម្ដង។

បុគ្គលិករូបនេះត្រូវបានគេមើលឃើញឈរក្បែរនាងនៅពេលដែលគាត់ទូរស័ព្ទទៅប៉ូលិស ប៉ុន្តែភ្លាមៗក៏បានចេញទៅឆ្ងាយនៅពេលដែលលាមកបានធ្លាក់ចុះ​មក។

បន្ទាប់មកស្ដ្រីនោះក៏បានរើសយកលាមកយ៉ាងរហ័ស ហើយគប់វាទៅឱ្យបុគ្គលិក។

គេមិនច្បាស់ទេថាតើរឿងអ្វី បានបណ្ដាលឱ្យស្ត្រីនោះធ្វើនូវទង្វើដ៏គួរឱ្យខ្ពើមបែបនេះទេ។

ប៉ូលិសនៅកាណាដាបានដាក់ពាក្យបណ្ដឹង ក្រោយមកបានបញ្ជាក់ថាស្ត្រីរូបនេះត្រូវបានចាប់ខ្លួន និងដោះលែងវិញហើយ។

នៅក្នុងប្រទេសកាណាដាបើបុគ្គលម្នាក់ប្រព្រឹត្តអំពើមិនសមរម្យនៅក្នុងកន្លែងសាធារណៈដោយចេតនាប្រមាថ ឬធ្វើបាបអ្នកណាម្នាក់នោះ បុគ្គលនោះអាចត្រូវបានរកឃើញថាមានទោសពីបទល្មើស ជាប់ពន្ធនាគារមិនលើសពី ២ ឆ្នាំទេ៕

adverise with khmeread