ឆែកឆេរទីតាំងសិប្បកម្មផលិតទឹកត្រី - ទឹកស៊ីអ៊ីវសញ្ញាផ្កាឈូកគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ​ ៖​ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ក្រសួងមហាផ្ទៃសហការជា មួយស្ថាប័នជំនាញពាក់ព័ន្ធ ចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកត្រី -ទឹកស៊ីអ៊ីវសញ្ញាផ្កាឈូក សង្ស័យក្លែងបន្លំប្រភពផលិត និងពុំមានចុះបញ្ជី ច.ប.ផ ត្រឹមត្រូវ​ នៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក​។

​ប្រតិបត្តិការនេះ ក្រោមការបញ្ជា ផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច​, លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ ដឹកនាំកម្លាំងជំនាញសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា សាខាកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធា នីភ្នំពេញ បានចុះត្រួត ពិនិត្យសិប្បកម្មទឹកត្រី - ទឹកស៊ីអ៊ីសញ្ញាផ្កាឈូក ស្ថិតនៅតាមបណ្តោយផ្លូវឧញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ដែលសង្ស័យក្លែងបន្លំប្រភពផលិត និងពុំមានចុះបញ្ជីត្រឹមត្រូវតាមច្បាប់​។

​ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទឹកត្រីសញ្ញាត្រីមាស និងត្រីរៀល និងទឹកស៊ីអ៊ីវសញ្ញាផ្កាឈូក ដែលបានវេចខ្ចប់រួចចំនួន ៣.៤៨ ២កេស​, ទឹកស៊ីអ៊ីវគ្មានស្លាកសញ្ញាចំនួន ៣៩៥កេស, ទឹកត្រីពុំទាន់ច្រកជាច្រើនធុង ព្រមជាមួយសម្ភារៈមួយ ចំនួនទៀត ដែលម្ចាស់ទីតាំងបានអះអាងថា នាំចូលពីប្រទេសជិតខាងយកមកកែច្នៃវេចខ្ចប់ដាក់ស្លាកសញ្ញាផលិតផលខ្មែរ ហើយពុំបានចុះបញ្ជី ច.ប.ផ រប ស់ស្តង់ដានោះឡើយ​។

​ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអា ជ្ញារង សមត្ថកិច្ចបានធ្វើការបិទប្លុំបេ ឱ្យផ្អាកដំណើរការផលិតរបស់ ទីតាំងសិប្បកម្មខាងលើរង់ចាំការសម្រេចពីស្ថាប័នតុលាការ និងបាននាំម្ចាស់ទីតាំងឈ្មោះ ជា ចាន់ថា ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ មកសាកសួរបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី​។

​គួររំលឹកដែរថាមួយ រយៈពេលចុងក្រោយនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងសិប្ប កម្មគ្រឿងឧបភោគ បរិភោគជាច្រើនក្នុងគោលបំណង ដើម្បីការពារផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់​។

​ជាក់ស្តែងថ្មីៗនេះនាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ក្រសួងមហាផ្ទៃបានដុតកម្ទេចចោលនូវផលិតក្លែងក្លាយដែលគ្មានគុណភាព ជាច្រើនតោន សិប្បកម្មមួយ ចំនួនត្រូវបានបិទទ្វារ និងម្ចាស់សិប្បកម្មមួយ ចំនួនត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី​៕

adverise with khmeread