Facebook ដាក់​ឱ្យប្រើ​មុខងារ​បញ្ចេញ​អារម្មណ៍​ជា​ផ្លូវការ​ទូទាំង​ពិភពលោក​

​    ​ក្រុមហ៊ុន Facebook បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មុខងារ "Reactions" ឬ "​បញ្ចេញ​អារម្មណ៍​" ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​ហើយ​។ 

     ​បណ្តាញ​សង្គម​មួយ​នេះ​បានចេញ​គំរូ "Reactions" ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​អារម្មណ៍​ចំនួន ៧ ក្នុងនោះ​មាន​ទាំង "​ខឹង​" "​កើត​ទុក​" និង "​ភ្ញាក់ផ្អើល​" ក្នុងប្រទេស​អៀរ​ឡង់ និង​អេ​ស្ប៉ា​ញ​កាលពី​ខែតុលា ឆ្នាំមុន​។ 

​    ​ក្នុង​វីដេអូ​មួយ​អមដោយ Blog Post ប៊ូ​តុង​ថ្មី​ចំនួន ៥ បានបង្ហាញ​ជា​រូបភាព​បង្ហាញ​អារម្មណ៍​មាន​ចលនា ដែល​លោត​ឡើង នៅពេល​ប៊ូ​តុង "Like" ត្រូវបាន​សង្កត់​ចុះក្រោម​នៅលើ​ទូរស័ព្ទ​។ ប៊ូ​តុង​នឹង​បង្ហាញ​លើ Desktop នៅពេល​អ្នកប្រើប្រាស់​យក Mouse ដាក់​ពីលើ​ប៊ូ​តុ "Like"​។ 

​    ​រូបភាព​អារម្មណ៍ "Yay" ដែលមាន​នៅក្នុង​ការបញ្ចេញ​សាកល្បង​នោះ ពុំ​បានឃើញ​ក្នុង​វីដេអូ​កាលពី​ថ្ងៃ​ពុធ​ទេ​។ Facebook បាន​និយាយ​ក្នុង Blog Post ដាច់ដោយឡែក​មួយ​ថា "​ជាដំបូង​យើង​នឹង​ប្រើប្រាស់​ប្រតិកម្ម​ទាំងឡាយណា​ដែល​ស្រដៀង​នឹង Like ដើម្បី​បង្ហាញថា អ្នក​ចង់ឃើញ​ប្រភេទ​នៃ​អ្វីដែល​បាន​ចែករំលែក​នោះ​កាន់តែច្រើន​"​។ ក្រុមហ៊ុន​បាន​និយាយថា កន្លងមក​ខ្លួន​បាន​រៀន​ពី​របៀប​ដែល "Reactions" គួរ​ត្រូវបាន​ថ្លឹងថ្លែង​ខុសៗ​គ្នា​ដោយ Facebook News Feed ដើម្បី​ប្តូរ​វា​តាម​បំណង​សម្រាប់​អតិថិជន​នីមួយៗ​។ 

​    ​Facebook និយាយថា "Reactions" នឹងមាន​ឥទ្ធិពល​ដូចគ្នា​ទៅនឹង​ប៊ូ​តុង "Like" ដែរ​៕ 

 

Today is our worldwide launch of Reactions -- the new Like button with more ways to express yourself. Not every moment...

Posted by Mark Zuckerberg on Wednesday, February 24, 2016

 

Facebook launches  2707312n
adverise with khmeread
ប្រភព៖ អេស៊ាវ័ន
Loading ad ...