adverise with khmeread Index

ក្មេងស្រី​សិស្សសាលា​ប៊ែ​ល​ធី អន្តរជាតិ អាយុ​១៣​ឆ្នាំ​ដែល​បាត់​ខ្លួន​រកឃើញ​វិញ​ហើយ​

    ភ្នំពេញ ៖ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ជា​សិស្សសាលា​ប៊ែ​ល​ធី អន្តរជាតិ ផ្សារ​ដើមថ្កូវ​ដែល​បាត់​ខ្លួន​តាំងពី​ម៉ោង​៨​ព្រឹក នា​ថ្ងៃទី​២៤​កុម្ភៈ ឆ្នាំ​២០១៥ មិនឃើញ​ត្រឡប់មកផ្ទះ​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ដល់​ឪពុកម្តាយ​ក្រុមគ្រួសារ​នោះ ឥឡូវ​ត្រូវបាន​រកឃើញ​វិញ​ហើយៗ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​កំពុង​សាកសួរ​តាម​នីតិវិធី ។​

    ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា តាម​ការសួរនាំ​ជាបឋម គឺ​កូនស្រី​របស់គាត់​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ត្រូវបាន​ពួកក្មេងស្ទាវ​មួយក្រុម​ជិះ​ទោចក្រយានយន្ត​តាម​ជាប់​រហូត ហើយ​នាង​ក៏បាន​ទូរស័ព្ទ​មកកាន់​ម្តាយ​ថា “​ម៉ាក់​អើយ​ជួយ​កូន​ផង​” រួច​ទូរស័ព្ទ​នាង​ក៏​អស់​ថ្ម​ទៅ ។​

    បន្ទាប់ពី​ទូរស័ព្ទ​ប្រាប់​អំពី​ដំណឹង​ក្រុមក្មេងស្ទាវ​តាម​យ៉ាង​ប្រកិត​នោះ នាង​ក៏បាន​ចូលទៅ​ពួន​សំងំ​លាក់ខ្លួន​នៅក្នុង​ផ្សារ​មួយកន្លែង​មិន​ហ៊ាន​ចេញមកក្រៅ​ឡើយ រហូត​ដល់ពេល​សមត្ថ​កិច្ច​ស្វែង​រកឃើញ​តែម្តង ។​

    ក្មេងស្រី​ជា​សិស្សសាលា​ប៊ែ​ល​ធី អន្តរជាតិ ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ កី សុខា​រីតា អាយុ​១៣​ឆ្នាំ មាន​ម្តាយ​ឈ្មោះ លន់ សុធា​រី អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៤៣ ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕​

adverise with khmeread

មតិយោបល់