មិនថមថយ, គ្រោះថ្នាក់ចរាចរណ៍២លើករបួស៤នាក់នៅខេត្តព្រះសីហនុ

ករណីទី១- ​មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ដពីរគ្រឿង មានទិសដៅស្របទិសគ្នា (ទៅភ្នំពេញ) រវាងរថយន្ដដឹកប្រេងនិងរថយន្តសាំងយ៉ុងនៅវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ ១២៨-១២៩ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។ 

​សមត្ថកិច្ចនិយាយថា រថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន Lim Long ​ពាក់ស្លាកលេខភ្នំពេញ 3D 8952 បើកបរដោយ ឈ្មោះ រ៉េត ឧត្តម អាយុ​២៧ឆ្នាំ មានទីលំនៅ ភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងរថយន្ដ samyong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 0472 បើកបរដោយឈ្មោះ ​ផេង មករា មានទីលំនៅ ភូមិត្រពាំងគងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។

​ក្នុងករណីនេះពុំបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ​។ ក្រោយកើតហេតុកម្លាំង អាវុធហត្ថ ស្រុកកំពង់សីលា សហការជាមួយកម្លាំងប៉ូលិសស្រុក អន្តរាគមន៍សម្រួលចរាចរនៅកន្លែងកើតហេតុ។ 

​ករណីទី២-មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនៅផ្លូវកន្ទុយនាគ ក្រុងព្រះសីហនុ វេលាម៉ោង៤កន្លះល្ងាច ថ្ងៃ១៨ ឧសភា ២០១៨ បណ្តាលឱ្យភាគីខាងម៉ូតូ៤នាក់រងរបួស​។

​សមត្ថកិច្ចបញ្ជាក់ថា​ ជនរងគ្រោះមាន៥នាក់ ក្នុងនោះមានមនុស្សចាស់ និងក្មេងជិះម៉ូតូមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ ស្លាកលេខកំពត 1A-7426។ ករណីនេះសមត្ថកិច្ចពុំទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ។ 

​របាយការណ៍បណ្តោះអាសន្នរបស់ប៉ូលិសថាករណីនេះកើតឡើង ក្នុងពេលភាគីខាងម៉ូតូបែកកង់ ក៏រេចង្កូតចូលទៅចំណែកផ្លូវខាងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា និងថាភាគីខាងរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AD-5912 បើកបរដោយបុរសជនជាតិចិន៕


​      
 

adverise with khmeread