adverise with khmeread 1

Ronaldo៖ ខ្ញុំ​ចូលចិត្ត​នារី​ហៅ​ខ្ញុំ​ថា Cristiano និង​បុរស​ហៅ Ronaldo

Cristiano ឬក៏ Ronaldo? វា​គ្មាន​ការសម្រេច​ជា​ឯកច្ឆន្ទ​ដើម្បី​ហៅ​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ថា​យ៉ាងម៉េច​នោះទេ​។ គាត់​តែងតែ​ពាក់អាវ​មានឈ្មោះ Ronaldo នៅ​ពីក្រោយ មិន​ថា​លេខ ៩ ឬ​លេខ ៧ ឬក៏​លេង​ឲ្យ Manchester United ឬក៏ Portugal​។ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ សារព័ត៌មាន​តែងតែ​ហៅ​ឈ្មោះ​ដំបូង​របស់គាត់​។​

​គាត់​បាន​និយាយថា "​ខ្ញុំ​អត់​មាន​បញ្ហា​ជាមួយ​មនុស្ស​ដែល​ហៅ​ខ្ញុំ​ឈ្មោះ​តែមួយ​ឬក៏​ផ្សេងទៀត​នោះទេ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ជាង​នៅពេលដែល​នារី​ហៅ​ខ្ញុំ Cristiano និង​បុរស​ហៅ​ខ្ញុំ Ronaldo ខណៈ​មើលទៅ​វា​សមជា​ប្រុស​ជាង​។ ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្ញុំ ហៅ Cris គឺ​ល្អ​ជាង​"​។​

​ខណៈ​កំពុងតែ​ធ្វើតេស្ត​ផ្ទាល់ខ្លួន​នៅ​សួនច្បារ​របស់គាត់ CR7 លាតត្រដាង​ថា គាត់​ចូលចិត្ត​រាំ​និង​ច្រៀង ព្រោះ​គាត់​ជំនាញ​ខាង​នេះ និង​គាត់​គិតថា​ពី​ក្របខ័ណ្ឌ La Liga ទៅ Premier League គឺ​អស្ចារ្យ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់