adverise with khmeread Nicky wu

Nicky Wu និង Cecilia Liu គ្រោងរៀបការនៅកោះបាលីខែក្រោយ

            តារាភាព​យន្ត​តៃវ៉ាន់ Nicky Wu​ និងតារាស្រី Cecilia Liu ​នៅ​រក្សាភាព​ស្ងាត់ស្ងៀម​អំពី​កាល​បរិច្ឆេទ​ចូល​រោងការ​របស់​ពួកគេ។

        គូស្នេហ៍មួយគូរនេះ​បា​ន​ចុះ​ឈ្មោះសុំច្បាប់រៀបការ​កាល​ពី​ខែ​មករាឆ្នាំមុន។ ថ្មីៗនេះ ពួកគេក៏បាន​ថតរូបអាពាហ៍ពិពាហ៍​នៅ​ប្រទេសណូវែងសេឡង់ផងដែរ។ បណ្តាញព័ត៌មានតៃវ៉ាន់​បានរាយការណ៍​ថា Nicky និង Cecilia បាន​អញ្ជើញ​សមាជិក​គ្រួសារ​និងមិត្តភក្តិជិតស្និទ្ធ​មក​ចូល​រួម​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​នៅ​កោះ​បាលីក្នុង​ខែក្រោយនេះ។

        ភ្ញៀវដែលត្រូវ​បាន​អញ្ជើញ​ទាំងនេះ​បាន​ង្ហើបប្រាប់​បណ្តាញ​ព័ត៌មានថា​ អាពាហ៍ពិពាហ៍នេះនឹង​ប្រារព្ធធ្វើ​នៅ​ថ្ងៃទី​២០​ខែ​មីនា ប៉ុន្តែ​អ្នក​ទាំងពីរនៅ​មិន​ទាន់​ប្រាប់ពី​កាលបរិច្ឆេទ​ពិតប្រាកដនៅឡើយទេ។

        នាង Chang Hsiao-yen ជា​អ្នក​ណែនាំ​របស់ Nicky នឹងធ្វើដំណើរ​ទៅ​កោះ​បាលី​នៅ​ថ្ងៃទី​១៩​ខែមីនា​ ដើម្បីចូលរួម​អាពាហ៍​ពិពាហ៍​នេះ។ ដូច្នេះ បណ្តាញ​ព័ត៌មាន​បាន​ប៉ាន់ប្រមាណថា អាពាហ៍​ពិពាហ៍​ទំនងជា​នឹងរៀបចំនៅថ្ងៃ​ទី​២០​ខែមីនា។

        ក្រុម​ការងារផលិត​ភាព​យន្តបាន​បង្ហើបប្រាប់ថា Chang បាន​ដាក់​ថ្ងៃ​ឈប់​សម្រាក​នៅថ្ងៃទី​១៩ខែមីនា​ ហើយ​បានផ្តូរកម្មវិធី​ថតផ្ទាល់ខ្លួន​របស់នាង​ពីថ្ងៃទី​២២​មក​ថ្ងៃទី​២៣​ខែមីនាវិញ។ ប្រភព​មួយបានបញ្ជាក់ថា Chang នឹងចូល​រួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ Nicky នៅ​កោះបាលី៕

adverise with khmeread

មតិយោបល់