ក្មេងកំព្រាម្នាក់បានចូលរួមពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ហារី...ដឹងមូលហេតុដែលរូបគេបានចូលរួម រឹតតែភ្ញាក់ផ្អើល

ក្មេងកំព្រាម្នាក់មកពីទីក្រុង Lesotho ប្រទេសអាហ្វ្រិក ក្លាយជាភ្ញៀវទីមួយដើម្បីទទួលស្វាគមន៍ក្នុងពិធីរៀបអភិសេកថ្មីៗនេះរបស់ព្រះអង្គម្ចាស់ហារី បន្ទាប់ពីព្រះអង្គម្ចាស់នេះបាននាំបុរសវ័យ ១៨ ឆ្នាំនេះមកកាន់ពីព្រះរាជពិធីអភិសេករបស់ទ្រង់។

Mutsu Potsane បានជួបព្រះអង្គម្ចាស់ហារី នៅពេលគាត់អាយុ ៤ ឆ្នាំ អំឡុងពេលស្នាក់នៅជាច្រើនឆ្នាំរបស់ទ្រង់នៅអាហ្វ្រិកខាងត្បូង។

ទ្រង់ និងក្មេងប្រុសនោះក៏ជាប់ចំណងមិត្តភាពជិតស្និទ្ធិ ហើយផ្សាភ្ជាប់ទំនាក់ទំនងជាច្រើនឆ្នាំទៀតផង នៅពេលទ្រង់ត្រឡប់ទៅអង់គ្លេសវិញក្នុងឆ្នាំ ២០១៦ ដើម្បីបន្តការងារសប្បុរសធម៏របស់ទ្រង់។

Mutsu មានឈ្មោះត្រឹមត្រូវមួយថា Relebohile គឺជាឈ្មោះក្នុងចំណោមអ្នកតំណាងម្នាក់ក្នុងចំណោម ១០ នាក់មកពីអង្គការសប្បុរសធម៌ Harry Sentebale ។

ហើយទ្រង់ គឺជាសហស្ថាបនិកអង្គការសប្បុរសធម៌ Harry Sentebale ជាមួយនឹងព្រះអង្គម្ចាស់ Seeiso នៃទីក្រុង Lesotho ក្នុងឆ្នាំ ២០០៦ ដើម្បីជំរុញទស្សនៈវិស័យក្មេងរាប់ពាន់នាក់ ដែលរងគ្រោះដោយសារជំងឺអេដស៍ និងហ៊ីវក្នុងប្រទេសអាហ្វ្រិក៕

adverise with khmeread