adverise with khmeread 10

នាវាពិឃាត "បំបាំងកាយ" ធំបំផុតមិនធ្លាប់មានរបស់អាមេរិកចាប់ផ្តើមបើកបរសាកល្បង

នាវាពិឃាតធំបំផុតមិនធ្លាប់ផលិតពីមុនមកសម្រាប់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងបានចាប់ផ្តើមសាកល្បងបើកលើផ្ទៃសមុទ្រហើយកាលពីថ្ងៃចន្ទ ទី ៧ ខែធ្នូ។ 

នាវាពិឃាតរចនាម៉ូតថ្មីទាំងស្រុងសម្រាប់អនាគតនេះត្រូវគេរំពឹងថានឹងត្រូវប្រើដើម្បីធ្វើតេស្តកាំភ្លើងប្រភេទ Railgun ដូចក្នុងភាពយន្ត "Star Wars" ដែលប្រើថាមពលអេឡិចត្រូម៉ាញេទិកដើម្បីបាញ់គ្រាប់កាំភ្លើងទម្ងន់ ១០ គីឡូក្រាម (ក្នុងមួយគ្រាប់) ទៅរយៈចម្ងាយជាង ១៦០ គីឡូម៉ែត្រ ក្នុងសន្ទុះល្បឿនជិត ៨.៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយនឹងកម្លាំងរបៀបនេះ និងភាពសុក្រិតរបស់វា ដូច្នេះគ្រាប់របស់វាអាចនឹងទម្លុះជញ្ជាំងបេតុងបីជាន់ ឬ បន្ទះដែកថែបកម្រាសជិត ៨ តឹក។ 

អ្នកសង់កប៉ាល់ អ្នកបើកបរកប៉ាល់ និងអ្នកស្រុកជាង ២០០ នាក់បានប្រមូលផ្តុំគ្នាទស្សនា ខណៈដែលនាវាពិឃាតពេលអនាគត USS Zumwalt ទម្ងន់ ១៥.០០០ តោន ប្រវែង ១៨៣ ម៉ែត្រនេះបានបើកបរកាត់បន្ទាយ Fort Popham ដែលអមដំណើរដោយកូននាវាជាច្រើនគ្រឿងកាលពីថ្ងៃចន្ទ។ 

គួរបញ្ជាក់ថា នាវានេះមានតម្លៃ ៤,៣ ពាន់លានដុល្លារនេះ ហើយវាបានចាកចេញពីរោងចក្រផលិត Bath Iron Works ក្នុងរដ្ឋមេន (Maine) និងបើកបរយ៉ាងប្រុងប្រយ័ត្នតាមទន្លេកាច់កោង Kennebec River មុនពេលចូលបើកសាកល្បងក្នុងមហារសមុទ្រប៉ាស៊ីហ្វិច៕

 

ប្រភព៖ ដេលីមែល 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់