adverise with khmeread Vic chou

លោក Vic Chou ផ្ទុះកំហឹង ហើយព្រមានប្តឹងស្ត្រីថៃពីបទបរិហាកេរ្តិ៍

            ឧស្សាហកម្មកម្សាន្ត​ទាំង​មូល​មាន​ការភ្ញាក់ផ្អើល​​កាល​ពី​សប្តាហ៍​មុន​នៅ ពេល​ស្ត្រី​ថៃ​ម្នាក់​បាន​ចោទប្រកាន់​តារាភាព​យន្តនិងជាចម្រៀងតៃវ៉ាន់ Vic Chou ថា បានរំលោភ ធ្វើឲ្យ​នាងមាន​កូន​និង​បោក​ប្រាស់ចិត្តនាង។

        ស្ត្រីថៃឈ្មោះ Pear បាន​ធ្វើ​សន្និសីទកាសែត​នៅ​ប្រទេសថៃ ហើយ​បាន​អះ​អាងថា នាងមានទំនាក់ទំនង​រយៈ​ពេល​ប្រាំឆ្នាំជាមួយ Vic Chou សមាជិកក្រុម​ F4 ។ នាងបានអះអាងថា Vic បាន​បង្ខំនាងដើម្បីរួម​ភេទ​ជាបន្តបន្ទាប់​ដោយ​មិន​បាន​ការពារ អំឡុង​ទំនាក់ទំនង​រយៈ​ពេល​ប្រាំឆ្នាំនោះ។ នាងក៏បានអះអាង​ផង​ដែរ​​ថា នាង​មាន​ផ្ទៃពោះ​ហើយ​បន្ទាប់មកបាន​រលូតកូន។

        នាងបាននិយាយថា នាងទើបនឹងបានដឹងពីអាពាហ៍ពិពាហ៍​របស់​ Vic តាម​រយៈ​សេចក្តីរាយការណ៍​របស់​បណ្តាញព័ត៌មាន ហើយ​គាត់បាន​បំភ្លេចនាង​ទាំង​ស្រុង។

        តាមបណ្តាញព័ត៌មាន​របស់តៃវ៉ាន់ថា Vic Chou មាន​កំហឹង​ខ្លាំង​នឹងការ​ចោទ​ប្រកាន់​របស់ស្ត្រីថៃរូបនេះ​។ មេធាវីរបស់ Vic Chou ក៏បាន​ចេញសេចក្តី​ថ្លែង​ការណ៍​ផ្លូវការណ៍​មួយថា “Pear បានបរិហាកេរ្តិ៍​ Vic Chou ហើយ​នាង​បាន​បំ​ពាន​ច្បាប់​ព្រហ្មទណ្ឌ...យើងនឹង​ប្តឹង​បទព្រហ្មទណ្ឌ និងដាក់បណ្តឹងស៊ីវិល​ចំពោះ​ស្ត្រីថៃរូបនេះនៅប្រទេសថៃ”។

អ្នកចាត់ការរបស់ Vic Chou បាននិយាយថា ស្ត្រីថៃរូបនេះ​ហួសហេតុ​ពេក​ហើយ។ នៅពេល Pear ចោទប្រកាន់ Vic Chou ថា បាន​ដេក​ជាមួយ​នាង​មួយ​យប់​កាល​ពីដើម​ឆ្នាំ​នេះពួកគេ​មិន​បានចាត់វិធាន​ការណ៍​ណាមួយ​ទេ បើទោះបីជា​ពួកគេខឹងក៏ដោយ។ ទោះបីជា​យ៉ាងណា នៅពេលនេះ នាង​បាន​ធ្វើ​ឲ្យ​ខូចកេរ្តិ៍​ឈ្មោះនិង​មុខមាត់​របស់ Vic Chou ហើយ​ទីភ្នាក់ងារ​របស់ Chou បា​ន​សម្រេច​ចិត្ត​​ចាត់វិធានការណ៍​ច្បាប់​ប្រឆាំងនឹងនាង៕

adverise with khmeread

មតិយោបល់