លួងលោមតាមហ្វេសប៊ុករួចនាំទៅរួមភេទបាន ៣ ថ្ងៃ ត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ ៖ យុវជន​ស្ទាវម្នាក់​​វ័យ​១៧​ឆ្នាំ​ ក្លាយជា​អ្នកទោស​ស្នេហា​ប្រឈមមុខចំពោះតុលាការ​ បន្ទាប់ពី​ត្រូវ​ឪពុកម្តាយ​​ខាង​ស្រី​ប្តឹង​ដល់ប៉ូលិសឱ្យចាប់ខ្លួន​ដោយ​ចោទ​ពីបទ​រួមរក្ស​លើ​អ​និតិ​ជន​អាយុ​ទើប​១៣​ឆ្នាំ ​ដោយសារតែ​ពួកគេ​លេង​ហ្វេ​ស​ប៊ុ​ក​ស្គាល់គ្នា​បាន​៣​ខែ​ ហើយ​ខាង​ស្រី​លង់​ស្នេហ៍​សម្តី​ផ្អែម វិច​បង្វិច​ចេញពី​ស្រុក​មកជួប​ខាង​ប្រុសបាត់​៣​ថ្ងៃ។ 

​ក្រោយ​ពីឪពុកម្តាយ​តាម​ស្វែង​រកឃើញ​ ​ទើប​ប្តឹង​ដល់ប៉ូលិសខណ្ឌសែនសុខឱ្យចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលងអធ្រាត្រ​នៅ​បន្ទប់​ជួល​ក្នុង ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ 

​សមត្ថកិច្ចនិយាយថា​ យុវជនជាប់ចោទ​ឈ្មោះ សម ឧ​ត្ត​ម ហៅ​ឌី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤២ ផ្លូវ​១៩៧០ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ស អ ន អ រ ស អាយុ​ទើប​១៣​ឆ្នាំ ជា​អនីតិជន មាន​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។​

​បើ​តាម​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​បាន​ឱ្យដឹងថា កូនស្រី​របស់គាត់​បាន​រត់​ចេញពីផ្ទះ​បាត់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ក្រុមគ្រួសារ​ឆោឡោ ស្វែង​តាមរក ទីបំផុត​ឆែក​រក​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ទើប​រកឃើញ​ទីតាំង​មក​ស​ង្ងំ​ស្នាក់នៅ​ជាមួយ​យុវជន​ម្នាក់​ខាងលើ​ហើយក៏ប្តឹង​ដល់ប៉ូលិសឃាត់ខ្លួន​ខាង​ប្រុស​តែម្តង​។​

​យុវ​ជនកំហូច​បាន​ឆ្លើយ​សារភាពថា ពួកគេ​ស្គាល់គ្នា​តាមរយៈ​លេង​ហ្វេ​ស​ប៊ុ​ក​រយៈពេល​៣​ខែ​មកហើយ​ ព្រមទាំង សុំ​ស្នេហ៍ សុំ​ស្រឡាញ់គ្នា​តាមរយៈ​ទំនាក់ទំនង សារ​អេ​ឡិច​ត្រ​និ​ច ផ្អែមល្ហែម​កាន់តែ​ស៊ីជម្រៅ រហូតដល់​យប់​ថ្ងៃទី​១៤ ខែឧសភា កន្លងមក​នាង​វិច​បង្វិច​រត់​មកជួប​គ្នា ចូលដេក​ក្នុងផ្ទះ​សំណាក់​​យី​ហោ ស្កា​យ នៅបាន​មួយ​យប់ បាន​ទាំង​រួមភេទ​។ 

​លុះដល់​ថ្ងៃទី​១៥ ខែឧសភា ទើប​នាំគ្នា​ទៅ​ជួល​បន្ទប់​ស្នាក់នៅ​រួម​​គ្នា នឹកថា​បាន​សុខក្សេមក្សាន្ត។ លុះ មកដល់​យប់​ចូល​ថ្ងៃទី​១៨​ ឧសភា ឪពុកម្តាយ​ខាង​ស្រី​មក​តាម​រកឃើញ​នាំ​សមត្ថកិច្ច​ចាប់​ខ្លួនគេ​តែម្ត​ង។​

​បច្ចុប្បន្ន​យុវជនជាប់ចោទ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិសខ​ណ្ឌ​សែន​សុខ​ និង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ន​ទៅ​តុលាកា​រ​៕​
 

adverise with khmeread