adverise with khmeread 469378943

ត្រូវធ្វើ​តេស្ត​ឈាម​រក​ជំងឺ​អ្វីខ្លះ​មុនពេល​រៀបការ​?

​    ​បច្ចុប្បន្ន​មាន​គូស្នេហ៍​ជាច្រើន​បាន​ស្រឡាញ់គ្នា​រហូត​ឈានដល់​ចូល​រោងការ​ជាមួយគ្នា ក៏ប៉ុន្ដែ​តើ​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​ធ្វើតេស្ត​ឈាម​? 

​    ​ការធ្វើ​តេស្ត​នេះ​មិនមែន​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​ដៃគូ​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​រួមភេទ​នោះទេ​តែ​ផ្ទុយទៅវិញ​គឺ​ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​សង្គម​មួយចំនួន​។​

​    ​* តើ​គួរតែ​ធ្វើតេស្ត​ឈាម​អ្វីខ្លះ​?
​    ​
​    ​នៅពេល​ធ្វើតេស្ត​ឈាម​គឺត្រូវធ្វើ​ដោយ​ស្ម័គ្រចិត្ត​ពី​សាមីខ្លួន​ផ្ទាល់​ទាំងពីរ​នាក់​ដែល​បាន​បញ្ជាក់ថា​នឹងត្រូវ​រៀប​អាពាហ៍ពិពាហ៍​។ នៅ​ប្រទេស​ជឿនលឿន​តម្រូវឱ្យមាន​ការធ្វើ​តេស្ត​ឈាម​ពិនិត្យ​មើលជំងឺ​មួយចំនួន​ដូចជា ជំងឺ​កាមរោគ​អេ​ដ​ស៏ ជំងឺ​ស្អូច (​ដែល​គេ​ស្គាល់​ផងដែរ​ថា​ជា​ជំងឺ​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅពេល​មាន​ផ្ទៃពោះ​) ជំងឺរបេង ជំងឺ​រលាក​ថ្លើម និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ 

​    ​* អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការធ្វើ​តេស្ត

    ​- អ្នក​នឹងមិន​ក្លាយជា​ជនរងគ្រោះ​ឬ​ជន​ចម្លងជំងឺ​សង្គម​
​    ​- បង្ហាញ​ពី​ភាពស្មោះត្រង់​និង​ទទួលស្គាល់​នូវ​ទង្វើ​របស់ខ្លួន​
​    ​- នៅពេល​មានកូន​នឹង​ទទួលបាន​សុខភាព​ល្អ​
​    ​- ប្រសិនបើ​លទ្ធផល​វិជ្ជមាន​ឬ​អវិជ្ជមាន​ក៏ដោយ​គឺ​ស្ថិតនៅលើ​ការសម្រេចចិត្តរ​បស់ដៃ​គូ​ទាំងពីរ​៕ 

adverise with khmeread
ប្រភព៖ Freeadvise

អ្នកនឹងចូលចិត្ត

មតិយោបល់