គ្រំចំពុះទាឆ្ងាញ់ហើយ ផ្តល់អត្ថប្រយោជន៍ពិសេស ៣ មិននឹកស្មានដល់...ជាពិសេសអ្នកលេងកីឡាឧស្សាហ៍របួសសរសៃ

គ្រំចំពុះទាជាប្រភេទអាហារសមុទ្រទូទៅដែលមនុស្សបរិភោគរាល់ថ្ងៃ។ ប៉ុន្តែតើលោកអ្នកដឹងទេថាគ្រំចំពុះទាផ្តល់អត្ថប្រយោជន៍ពិសេសអ្វីខ្លះទេ?

១. ជួយពង្រឹងសាច់ដុំ និងជួសជុលកោសិកាឡើងវិញជាមួយជាតិប្រូតេអ៊ីនរបស់វា
អាហារសមុទ្រដូចជាគ្រំចំពុះទានេះ គឺសម្បូរប្រូតេអ៊ីនណាស់។ ប្រូតេអ៊ីននោះគឺមានឈ្មោះថា Macronutrient ដែលត្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវិតរបស់វា។ ប្រូតេអ៊ីននេះក៏ជួយជួសជុលកោសិកា និងជាលិកាផងដែរ។ នេះមានន័យថា កោសិកានិងជាលិកាខូច នឹងជួសជុលឡើងវិញ។ សូម្បីសាច់ដុំខូចក៏ប្រូតេអ៊ីនវាអាចជួយជួសជុលនិងពង្រឹងឡើងវិញបានដែរ។ ជាពិសេស អ្នកដែលចង់បានសាច់ដុំធំ គួរពិសាគ្រំនេះឱ្យបានញឹកញាប់។

២. ការពារកោសិកាជាមួយសារធាតុ Selenium
សារធាតុ Selenium ជួយការពារកោសិកាពីជាតិពុល និង រ៉ាឌីកាល់សេរី ដែលបង្កមហារីក។ ដើម្បីការពារកោសិកា មនុស្សប្រុសត្រូវមានសារធាតុ Selenium យ៉ាងតិច ៦៧,២ មីក្រូក្រាមក្នុងមួយថ្ងៃ ចំណែកស្ត្រីត្រូវមានសារធាតុនេះយ៉ាងតិច ៥៥ មីក្រូក្រាមក្នុងមួយថ្ងៃ។

៣. សុខភាពខួរក្បាល
គ្រំចំពុះទាក៏ជួយជំរុញសុខភាពខួរក្បាល និងប្រព័ន្ធប្រសាទផងដែរ ដោយសារវាផ្ទុកទៅដោយវីតាមីន B និងវីតាមីន B12 ដែលជាវីតាមីនចាំបាច់បំផុតសម្រាប់ខួរក្បាល៕

adverise with khmeread