ករណីជួបសត្វសាហាវទាំង ៩ នេះ ត្រូវដោះទាល់តាមវិធីងាយៗទាំងនេះភ្លាម បើមិនចង់ក្ស័យជីវ៉ា

ក្នុងករណីជួបសត្វកាចសាហាវ អ្នកច្បាស់ជាមិនដឹងថាតើធ្វើដូចម្ដេចអាចរត់គេចដោយមានសុវត្ថិភាព ឬរស់រានមានជីវិតពីពួកវាឡើយ។ រឿងដំបូងអ្នកនឹងភ័យខ្លាចស្លន់ស្លោរ បន្ទាប់មករត់គេចពីពួកវា ដែលទង្វើទាំងនោះមានតែធ្វើឱ្យអ្នករងការបាត់បង់បង់ជីវិតតែប៉ុណ្ណោះ។

តើអ្នកនឹងធ្វើយ៉ាងណាប្រសិនបើជួបសត្វកាចសាហាវខាងក្រោមនេះ?

១. ត្រីឆ្លាម
ប្រសិនបើជួបត្រីឆ្លាម ហាមដាច់ខាតហែលទឹករត់គេចពីវា។ ហើយសូមកុំព្យាយាមហែលរត់ទាំងភ័យខ្លាច ព្រោះចំណីឆ្លាមតែងតែហែលគេចបែបនេះឯង។ អ្នកត្រូវបែរមកមើលចំភ្នែក និងស្រការបស់វា មិនយូរប៉ុន្មានវានឹងត្រឡប់ទៅវិញជាមិនខាន វាមិនហ៊ានវាយប្រហារអ្នកនោះទេ។

២. សត្វកង់គូរូ
អ្នកមិនត្រូវលុកលុយទឹកដីវាឡើយ ប៉ុន្ដែប្រសិនបើអ្នកច្រឡំចូលទឹកដីរបស់វាអ្នកត្រូវក្អក និងដើរថយក្រោយយឺតៗ។ ហើយមិនត្រូវរត់ ព្រោះវាលឿនជាងអ្នក។

៣. សត្វដំរី
កុំរត់ បើដំរីចុះព្រេង។ អ្នកត្រូវរកកន្លែងលាក់ខ្លួនដូចជាដុំថ្ម ឬក៏ដើមឈើជាដើម។

៤. សត្វរមាស
ត្រូវរកកន្លែងលាក់ខ្លួនដូចជាដើមឈើ គុម្ពព្រៃ ឬស្មៅខ្ពស់ ។ល។ ដោយសារតែសត្វរមាសមានភ្នែកអន់ ហើយវាមិនតាមអ្នកដល់កន្លែងដែលអ្នកលាក់ខ្លួនទេ។

៥. សត្វដំរីទឹក
អ្នកត្រូវឡើងលើដើមឈើខ្ពស់ ឬកូនភ្នំ ហើយរង់ចាំរហូតដល់វាចេញពីកន្លែងរបស់អ្នក។

៦. សត្វស្វាឪ
កុំសម្លឹងមើលភ្នែករបស់វាឱ្យសោះ ហើយត្រូវឱនក្បាលអ្នកចុះ និងលុតជង្គង់ ធ្វើយ៉ាងណាឱ្យវាខ្ពស់ជាងអ្នក។

៧. ពេលពស់ចឹក
ប្រសិនបើអ្នកពស់ចឹក កុំព្យាយាមបឺតពិសតាមមាត់ឱ្យសោះ ត្រូវលាងមុខរបស់ជាមួយនឹងទឹក ហើយប្រើប្រដាប់ទប់ពិសកុំឱ្យរីករាលដាល និងតេទៅភ្នាក់ងារសង្គ្រោះបន្ទាន់។

៨. សត្វឃ្មុំ
អ្នកពាក់អាវពណ៌សូកូឡាខ្មៅ គឺជាចំណាប់អារម្មណ៍របស់ឃ្មុំ អ្នកត្រូវរកកន្លែងម្លប់ ឬងងឹតលាក់ខ្លួនដើម្បីឱ្យពួកវាយល់ច្រឡំ។

៩. សត្វតោ
លើកដៃរបស់អ្នកដើម្បីឱ្យអ្នកមើលទៅធំជាងវា។ ហើយស្រែកឱ្យខ្លាំងៗ និងពេញដោយទំនុកចិត្ត ហើយសម្ដែងកាយវិការអង់អាច៕

adverise with khmeread